ឧត្តមានជ័យៈ ជនសង្ស័យចំនួន៥នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពីបទប្រព្រឹត្តករណីហិង្សាដោយចេតនា បន្ទាប់ពីបានធ្វើសកម្មភាពព្រួតវាយគ្នានឹងដំបងទៅលើជនរងគ្រោះម្នាក់ បណ្តាលឲ្យរបួសធ្ងន់។
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១និង២៥នាទីរំលងអាត្រាធ្រ ឈានចូលថ្ងៃទី១ ខែមករា ឆ្នាំ២០១៧ ស្ថិតត្រង់ចំណុចមុខបេនឡានអូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ។
ជនសង្ស័យទី១ឈ្មោះ ធី ហុងដា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ ទី២ឈ្មោះ ជុន សាឡន ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិដើមជ្រៃ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ ទី៣ឈ្មោះ ជា ដាលីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅភូមិអូរពក សង្កាត់កូនគ្រៀល ខេត្តឧត្តមានជ័យ(របួសក្បាល) ទី៤ឈ្មោះ ហៅ សីហា ភេទប្រុស អាយុ៣៣ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុ និងទី៥ឈ្មោះ រឿន តាន ភេទប្រុស អាយុ២១ឆ្នាំ មុខរបរកម្មករ ក្រុមហ៊ុនអូរស្មាច់ ស្នាក់នៅភូមិឃុំកើតហេតុ។
ចំណែកជនរងគ្រោះមានឈ្មោះ អ៊ុក សូវ ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅភូមិគីរីមង្គល សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តមានជ័យ(របួសធ្ងន់)។
បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅរដ្ឋបាលអូរស្មាច់ ដើម្បីសាកសួរនិងកសាងសំណុំរឿងដោះស្រាយតាមផ្លូវច្បាប់៕
មតិយោបល់