ក្រចេះ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា បុរសជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបាននគរបាលស្រុកឆ្លូង ចាប់ឃាត់ខ្លួនទៅតាមពាក្យបណ្តឹងរបស់ស្ត្រីជា ជីដូនរបស់ក្មេងស្រីរងគ្រោះ បន្ទាប់ពីជនសង្ស័យម្នាក់នេះ បានល្បួងក្មេងស្រី អាយុ៩ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា លេងប្រដាប់ភេទ និងរំលោភបានសម្រេចជាច្រើនដង។
ក្រោយការឃាត់ខ្លួន និងសាកសួរពីសំណាក់មន្ត្រីនគរបាលជំនាញ ជនសង្ស័យឈ្មោះ ចិន គ្រី ហៅគីនីន អាយុ៥៣ឆ្នាំ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌ ស្រុកឆ្លូង បញ្ជូនមកស្នងការនគរបាលខេត្តក្រចេះ នារសៀលថ្ងៃទី៣ ខែមករានេះ។
អធិការនគរបាលស្រុកឆ្លូងលោកវរសេនីយ៍ឯក ឆុង តូរ៉ាន់ បានឲ្យដឹងថា ជនសង្ស័យត្រូវបាននគរបាលស្រុកចាប់ឃាត់ខ្លួន នៅថ្ងៃទី២ ខែមករា ទៅតាមពាក្យបណ្តឹងរបស់ស្ត្រីវ័យចំណាស់ ជនជាតិខ្មែរឥស្លាម ត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះអាយុ៩ឆ្នាំ រស់នៅជាមួយនិងជីដូន ខណៈឪពុកម្តាយ ទៅធ្វើកម្មករនៅក្រៅប្រទេស។
លោកថា បើតាមចម្លើយរបស់ក្មេងស្រីរងគ្រោះ បានប្រាប់មកនគរបាលថា កាលពីអំឡុងរយៈ ពេលមួយខែមុន ជនសង្ស័យ បានល្បួងនាង យកទៅលេងប្រដាប់ភេទ នៅក្នុងព្រៃក្បែរផ្ទះ នៅពេល ជីដូននាងមិននៅ។ ក្រោយមកទៀត ជននេះបានល្បួងនាងឲ្យ ទៅបេះផ្លែពុទ្ទ្រា នៅខាងក្រោយភូមិ ហើយក៏បាន ចាប់រំលោភ នាងរហូតបានសម្រេច និងរំលោភជាលើកចុងក្រោយ នៅវាលស្រែខាងក្រោយភូមិ រហូតបានសម្រេច។ ក្មេងស្រីរូបនេះថា ជនសង្ស័យ បានច្របាច់.កនាង មិនឲ្យស្រែកនៅពេលគេធ្វើសកម្មភាពចាប់រំលោភមកលើរូបនាង និងបានគំរាមថា បើហ៊ានយករឿងនេះ ប្រាប់គេឯងគេនិងច្របាច់ក រហូតដល់ស្លាប់។
បើតាមសម្តីរបស់ស្ត្រីវ័យចំណាស់ម្នាក់ជាជនជាតិខ្មែរឥស្លាម និងត្រូវជាជីដូនក្មេងស្រីរងគ្រោះ បាននិយាយថា នៅថ្ងៃមួយ ចៅស្រីរបស់គាត់ បានឲ្យរូបគាត់ជូននាងទៅពេទ្យ ដោយមានការសង្ស័យ ទើបគាត់សួរនាំ ទើប ក្មេងស្រីរងគ្រោះ បានប្រាប់ពីដំណើររឿង។ ស្ត្រីរូបនេះបញ្ជាក់ថា ពីមុនចៅស្រីរបស់គាត់មានសតិធម្មតា ចេះដឹងខុសត្រូវ តែចាប់តាំងពីចៅរបស់គាត់ ត្រូវបានគេចាប់រំលោភ និងរងការគំរាមកំហែង ពេលនេះចៅស្ត្រីរបស់គាត់ បែរជាមានសតិមិនគ្រប់ដូចគេឯង មិនដឹងអីទាំងអស់។
ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពចាប់រំលោភក្មេងស្រីរងគ្រោះ តែមិនស៊ីជម្រៅ ដោយគ្រាន់តែប្រើដៃស្ទាបតែប៉ុណ្ណោះ៕
មតិយោបល់