ព័ត៌មានជាតិ

ក្មេងស្រីអាយុ ៣ឆ្នាំម្នាក់ ចុះលេងទឹកស្ទឹង បណ្ដាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃសៅរ៍១៥រោច ខែផល្គុន ឆ្នាំជូតទោស័ក ព.ស២៥៦៤ ត្រូវនិងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ៥និង៣០នាទីស្ថិតនៅ ភូមិពាមគ្រែង ឃុំក្តីដូង ស្រុកកំពង់ស្វាយ មានករណីមនុស្សលង់ទឹកស្លាប់ចំនួន០១លើក។

ជនរងគ្រោះឈ្មោះ គឿន សៀកមី ភេទស្រី អាយុ ០៣ឆ្នាំ។

មូលហេតុ៖ ចុះលេងទឹកស្ទឹងបណ្តាលឲ្យលង់ស្លាប់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់