ព័ត៌មានជាតិ

Update: ដាច់ភ្លើងពីច្បារអំពៅ ដល់ព្រែកឯង ពលរដ្ឋមានភ្លើងប្រើឡើងវិញនៅម៉ោង១២

ភ្នំពេញៈ សេចក្ដីជូនដំណឹងបន្ថែមពីករណីដាច់ភ្លើងនៅតាមបណ្ដោយផ្លូវជាតិលេខ១ ចាប់ពីសង្កាត់ច្បារអំពៅ រហូតដល់សង្កាត់ព្រែកឯង រាជធានីភ្នំពេញ ត្រូវបានអគ្គិសនីកម្ពុជា បញ្ជាក់មុននេះ៥នាទីថា ប្រពលរដ្ឋនឹងមានចរន្តភ្លើងប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១២៖០០នាទី ថ្ងៃត្រង់នេះ។

អគ្គិសនីកម្ពុជា បញ្ជាក់ថា ករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី២ (GS2-F4A) ដែលធ្វើឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ តាមបណ្តោយផ្លូវជាតិលេខ១ ចាប់ពីចំនុចគល់ស្ពានច្បារអំពៅខាងកើត សង្កាត់ច្បារអំពៅ រហូតដល់រោងចក្រស្រាបៀរថៃហ្គ័រ សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

មូលហេតុឆេះក្រចាប់ប៉ុងខ្សែបណ្តាញតង់ស្យុងមធ្យម MV (PG Clamp) ក្រុមការងារបច្ចេកទេសបាន និងកំពុងធ្វើការជួសជុល ដើម្បីឲ្យអតិថិជនមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង១២៖០០នាទីថ្ងៃត្រង់នេះ៕

មតិយោបល់