អាមេរិកៈ សង្រ្គាមមួយស្ថិតក្នុងចំណោមឧក្រិដ្ឋជន បានឆាបឆេះនៅឈីកាហ្គោ ជាទីក្រុងដ៏ធំជាងគេទីបី របស់អាមេរិក ដោយមានអ្នកស្រុកគ្មានកំហុសជាច្រើនរងការបាញ់ប្រហារ។ នេះបើយោងតាមរយៈ សារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។
ប្រហែលចុងសប្តាហ៍ថ្ងៃឈប់សម្រាកទីក្រុងឈីកាហ្គោ បានទទួលរងការគំរាមគំហែង ដែលក្នុងឆ្នាំ ២០១៦ នេះ មានជនរងគ្រោះជាង ២.០០០ នាក់ ក្នុងអំពើហិង្សាដោយសារបាញ់ប្រហារ។
កាលពីឆ្នាំមុនមនុស្សចំនួន ២.៩៨៨នាក់ ត្រូវបានរងគ្រោះក្នុងអំពើហិង្សាដោយកាំភ្លើង នេះបើយោងតាមឯកសារដែលរក្សាដោយ Chicago Tribune ។
អំទ្បុងរយៈពេលចុងសប្តាហ៍ទីបួននៃខែកក្កដា មនុស្សបួននាក់ ត្រូវបានសម្លាប់ និង ៤៦ នាក់រងរបួស ព្រមទាំង ៤២ នាក់ទៀតរងការបាញ់ប្រហារ និងចាក់សម្លាប់ នេះបើយោងតាមការចេញផ្សាយពីប៉ូលិស នៅទីក្រុងឈីកាហ្គោ។
កាលពីចុងសប្តាហ៍ក្រោយទី៤ នៃខែកក្កដា មនុស្សប្រាំពីរនាក់ ត្រូវបានសម្លាប់ និង ៤០នាក់ទៀតរងរបួស។ ដោយផ្អែកលើតួលេខទាំងនេះ ក្នុងឆ្នាំ២០១៦ គេសង្កេតឃើញថា មនុស្សស្លាប់ក្នុងអំពើហិង្សា ដោយកាំភ្លើងមានកើនទ្បើង។
យ៉ាងហោចណាស់មនុស្សចំនួន ៣១៩ នាក់ស្លាប់ នៅទីក្រុងឈីកាហ្គោនៅឆ្នាំនេះ ដែលកើនឡើង ៥០ភាគរយបើធៀបនឹងរយៈពេលកាលពីឆ្នាំមុន។ ចំនួននៃការបាញ់ប្រហារ និងចំនួនជនរងគ្រោះ ពីការបាញ់ប្រហារនៅឆ្នាំ ២០១៦ បានកើនឡើងក្នុងកម្រិតប្រហែលគ្នា៕
មតិយោបល់