ព័ត៌មានជាតិ

(មានវីដេអូ) ចោរស្ទើរភ្លើង ឆក់បានសម្រេច តែគេចខ្លួនមិនរួច

ភ្នំពេញៈ ចោរស្ទើរ​ភ្លើង​មានគ្នា២នាក់ ក្រោយឆក់ខ្សែកពីជនរងគ្រោះបានសម្រេចនៅផ្លូវ១៥០ សង្កាត់ទឹកល្អក់២ ហើយបានព្យាយាមជិះរត់ បែរជាចូលកន្លែងដែលសមត្ថកិច្ចកំពុងអនុវត្តពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក នៅផ្លូវកម្ពុជាក្រោម ត្រូវនគរបាលឃាត់ខ្លួនតែម្ដង។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១០និង១០នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅចំនុចផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៩ ស្ថិតក្នុងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

សមត្ថកិច្ចបានប្រាប់ឲ្យដឹងដែរថា ជនសង្ស័យទាំងពីរមានទី១ ឈ្មោះ យុត ធាថៃ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅម្តុំផ្សារទឹកថ្លាសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ និងទី២ ឈ្មោះឡុងសុវណ្ណរិទ្ធ ភេទប្រុស អាយុ១៩ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ រីឯជនរងគ្រោះមានឈ្មោះ មាស សារី ភេទស្រី អាយុ៥១ឆ្នាំ ស្នាក់នៅក្រោយពេទ្យលោកសង្ឃ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

បើតាមសំដីរបស់ជនរងគ្រោះបានប្រាប់ឲ្យដឹងថា គាត់បានជិះម៉ូតូ​ ជាមួយប្ដីតាមផ្លូវលេខ១៥០ ពីលិចទៅកើតលុះមកដល់ពាក់កណ្ដាលផ្លូវស្រាប់លេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាកLet’s ពណ៌ស ពាក់ស្លាកលេខស្វាយរៀង1E-0308 បានឆក់យកខ្សែករទៅបាត់ពេលនោះ គាត់បានស្រែកថាចោរៗ ហើយភ្ងាក់ផ្អើលដល់សម្ថតកិច្ចឡើងស្រែកអាយឌីឲ្យជួយចាប់ពេលជនសង្ស័យជិះម៉ូតូមកដល់ផ្លូវកម្ពុជាក្រោមកែងផ្លូវ២៥៩ ដែលសម្ថតកិច្ចកំពុងដាក់ប៉ុស្តិ៍ត្រួតពិនិត្យចាប់មួកកញ្ចក់ ឃើញដូចនោះ ខាងប៉ូលិសអន្តរាគមន៍ដែលឈរគោលដៅនោះបានដេញចាប់បានជនសង្ស័យទាំង២នាក់នាំមកកាន់អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីធ្វើការសួរនាំ។ ក្រោយពីធ្វើការឆែកឆេរ សម្ថតកិច្ចបានរកឃើញថ្នាំញៀនមួយកញ្ចាប់តូចនៅក្នុងកញ្ចាប់បារី។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ រួមនិងវត្ថុតាងត្រូវបានបញ្ជូលទៅអធិការដ្ឋាននគរបាខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសុំនុំរឿងចាត់ការតាមនិតីវិធី៕​

មតិយោបល់