ព្រៃវែងៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា ក្មេងស្រីជំទង់ម្នាក់ដើរទៅដេញទានៅខាងក្រោយផ្ទះរអិលជើងធ្លាក់ចូលទឹកស្រះ បណ្តាលឲ្យលង់ស្លាប់ ហេតុការណ៍នេះបានកើតទ្បើងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៣និង១៥នាទីរសៀល នៅភូមិជ្រលង ឃុំប្រាសាទ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ឃាង សាមែល ភេទស្រី អាយុ១៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ បានដើរចេញពីផ្ទះទៅដេញទា នៅម្តុំស្រះទឹកខាងកើតផ្ឋះចំងាយ៧៥ម៉ែត្រមិនឃើញត្រទ្បប់មកផ្ទះ ក្រោយមកម្តាយបាត់កូន ក៏បានដើររករហូតដល់ម៉ោង២០និង១០នាទី ក៏ប្រទះឃើញស្បែកជើងផ្ទាត់ស១ គូរនៅអណ្តែតទឹកស្រះ សង្ស័យបាននាំបងប្អូនមកចុះរាវរកប្រទះឃើញកូនលង់ទឹកស្លាប់បាត់ទៅហើយ ។
មូលហេតុ រអិលជើងធ្លាក់ចូលទឹកស្រះបណ្តាលឲ្យលង់ស្លាប់។
ក្រោយពីពិនិត្យសពហើយឃើញថា ពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន បច្ចុប្បន្នសមត្ថកិច្ចបានប្រគល់សពជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណីខ្មែរ ៕
មតិយោបល់