ព័ត៌មានជាតិ

សង្កាត់វត្តភ្នំ មានភ្លើងប្រើវិញនៅមុនម៉ោង៣

ភ្នំពេញៈ បន្ទាប់ពីផ្ដាច់ភ្លើងបណ្ដោះអាសន្ននៅក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ អគ្គិសនីកម្ពុជា បញ្ជាក់ថា ប្រពលរដ្ឋរស់នៅក្នុងសង្កាត់នេះ នឹងមានភ្លើងប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៣៖០០នាទី រសៀលថ្ងៃនេះ។

អគ្គិសនីកម្ពុជា ឲ្យដឹងមុននេះបន្តិចថា នៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ នៅវេលាម៉ោង១២៖៥៥នាទី ថ្ងៃត្រង់ អគ្គិសនីកម្ពុជា សូមធ្វើការផ្អាកការផ្គត់ផ្គង់ចរន្តអគ្គិសនីបណ្តោះអាសន្ននៅបន្ទប់លេខ ០៣១ (F2,F3,F3′) ដែលស្ថិតនៅផ្លូវអង្គឌួង សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ដើម្បីឲ្យក្រុមការងារបច្ចេកទេសធ្វើការជួសជុលខ្សែបណ្តាញតង់ស្យុងទាប(LV)។

អតិថិជននឹងមានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញ នៅមុនម៉ោង៣៖០០នាទីរសៀល៕

មតិយោបល់