ព័ត៌មានសុខភាព

ល្បិចសាមញ្ញៗ ជួយបណ្តុះរោមចិញ្ចីមឲ្យដុះក្រាស់លឿនបំផុត

បរទេស៖ សម្រាប់សុភាពនារីប្រហែលជាចង់បានរោមចិញ្ចីមក្រាស់ និងមានសុខភាពល្អហើយ ព្រោះរោមចិញ្ចីម គឺជាភាពទាក់ទាញមួយផ្នែក ដែលជួយលើកម្រស់ពួកគេឲ្យស្រស់ស្អាតបានមួយកម្រិត។ នេះហើយជាមូលហេតុ ដែលធ្វើឲ្យពួកគេព្យាយាមប្រើប្រាស់ផលិតផល ឬរកវិធីសាស្ត្រផ្សេងៗ ដើម្បីសម្រេចបំណង។
ប៉ុន្តែប្រសិនបើសុភាពនារីទាំងអស់ងាកមកប្រើរូបមន្តធម្មជាតិមួយនេះវិញ ច្បាស់ជាលែងព្រួបារម្ភ ហើយសប្បាយចិត្តជាមួយលទ្ធផលដែលទទួបាលជាមិនខាន។

របស់ដែលអ្នកត្រូវការ៖
– ប្រេងអូលីវ ១០មីលីលីត្រ
– ទឹកខ្ទឹមបារាំង ២០មីលីលីត្រ
– ប្រេងល្ហុងខ្ញែរ ១០មីលីលីត្រ
– ទឹកក្រូចពណ៌លឿង ២០មីលីលីត្រ

ការរៀបចំ៖
– ដាក់គ្រឿងផ្សំទាំងអស់ចូលទៅក្នុងចានមួយ រួចកូរឲ្យរលាយចូលគ្នា។
– យកល្បាយនេះដាក់ក្លាសេនៅក្នុងទូរទឹកកកឲ្យត្រជាក់។
– ចាប់ផ្តើមអនុវត្តនៅលើចិញ្ចីមដោយផ្ទាល់ រួចទុកពេញមួយយប់។
– អនុវត្តបែបនេះជារៀងរាល់ថ្ងៃឲ្យបានរយៈពេល ១ខែ។

វត្ថុធាតុដើមធម្មជាតិខាងលើនេះ សុទ្ធតែមានគុណសម្បត្តិជួយជំរុញឲ្យរោមចិញ្ចីមឆាប់លូតលាស់ និងថែរក្សាឲ្យមានសុខភាពល្អ៕

Eyebrows

មតិយោបល់