ព័ត៌មានជាតិ

សាហាវណាស់ឃាតកដៃឆៅចូលមកកាប់កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗក្នុងថ្លុកឈាមសង្ស័យរឿងគំនុំ

ភ្នំពេញ: កម្មករសំណង់ម្នាក់ត្រូវបានជនសង្ស័យមួយក្រុមមានគ្នា៤នាក់ជិះ​ម៉ូតូពីរគ្រឿងចូលទៅកាប់ចំនួន២កាំបិតបណ្តាលឲ្យស្លាប់ភ្លាមៗនៅក្នុងថ្លុកឈាមយ៉ាងអាណោចអធ័មក្នុងបរិវេនក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏យីហោ(ណានតុង ហ្សុងរ៉ាន់ ខនគ្រីត ខាមបូឌា ឯ-ក )ក្រោយកើតហេតុរត់គេចខ្លួនបាត់។

ហេតុការណ៍នេះបង្កឲ្យមានកាភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង១៨និង៣០នាទី យប់ថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងបរិវេនក្រុមហ៊ុនក្រឡុកស៊ីម៉ង់ត៏យីហោ(ណានតុង ហ្សុងរ៉ាន់ ខនគ្រីត ខាមបូឌា ឯ-ក )តាមបណ្តោយផ្លូវ៣ស្ថាបន័ ភូមិទួលសំពៅសង្កាត់ទួលសង្កែ១ ខណ្ឌឬស្សីកែវ។

សពជនរងគ្រោះឈ្មោះរ៉ាន វៃ​ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅនៅកន្លែងកើតហេតុ មានស្រុកកំណើត ភូមិសេរីអា ឃុំក្រស់ ស្រុករមាហែក ខេត្តស្វាយវៀង។

តាមប្រភព័ត៌មានពីសន្តិសុខយាមនៅក្នុងការដ្ឋានបានឲ្យដឹងថា​ មុនកើតហេតុនៅវេលាម៉ោង១៨រូបគាត់បានមកដល់ក្នុងការដ្ឋានចិនរួចហើយបានប្តូវេនពីរកម្លាំងសន្តិសុខយាមពេលព្រឹកឈ្មោះកែវ ភារិន ភេទប្រុស​ អាយុ៣៨ឆ្នាំពេលគាត់បានប្តូរវេនជាមួយគាត់រូចហើយ គាត់ក៍បានចេញទៅផ្ទះមួយសន្ទុះក្រោយមក នៅវេលាម៉ោង១៨និង៣០នាទីថ្ងៃដដែលក៏មានបុរសម្នាក់បើករ៉ឺម៉កកង់បីមួយគ្រឿងដឹកស្រាបៀរចូលមកដើម្បីឲ្យប្រពន្ធរបស់គាត់លក់នៅក្នុងការដ្ឋានក្បែរកន្លែងកើតហេតុហើយក៏បានប្រើគាត់ឲ្យជួយលើកស្រាបៀរយកឲ្យប្រពន្ធគាត់នៅខាងក្នុងស្រាប់លឺសំឡេងឆោឡោរួបគាត់បានរត់ចេញមកវិញក៏ឃើញជនរងគ្រោះត្រូវបានជនសង្ស័យកាប់ដេកស្លាប់នៅក្នុងថ្លុកឈាមទៅហើយ។

បើតាមប្រភពពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញជនសង្ស័យចំនួន៤នាក់ជិះម៉ូតូពីរគ្រឿងមិនចាំម៉ាកបានជិះមកឈប់មុខការដ្ឋានចំណុចកើតហេតុខាងលើរួចហើយមានជនសង្ស័យម្នាក់ក្នុងចំណោច៤នាក់បានចុះពីលើម៉ូតូរួចបានដើរកាន់កាំបិតចូលទៅហើយបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះដែលកំពុងឈរក្បែរនិងប៉ុស្តិ៍យាមសន្តិសុខបណ្តាលឲ្យត្រូវ ចំនួនពីរកាំបិត១កាំបិតត្រូវចំក និង១កាំបិតទៀតត្រូវចំដើមទ្រូងមើលឃើញគ្រឿងក្នុងស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអធ័ម។

ចំណែកជនសង្ស័យទាំង៤នាក់បន្ទាប់ពីបានធ្វើកម្មភាពកាប់ទៅលើជនរងគ្រោះរួចហើយបានរត់ចេញមកក្រៅឡើងជិះម៉ូតូដែលបក្ខពួកនៅចាំខាងក្រៅគេចខ្លួនបាត់ស្រមោល។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់រួចបានធ្វើកោសល្យវិច្ច័យរួចប្រគល់សពជូនក្រុមគ្រួសារយកទៅស្រុកកំណើតបានប្រពៃណី។
ចំណែកជនសង្ស័យសមត្ថកិច្ចធ្វើការស្រាវជ្រាវដើម្បីស្វែង រកចាប់ខ្លួនមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

មតិយោបល់