ភ្នំពេញៈ វិបត្តិគ្រួសារបានធ្វើឲ្យស្ត្រីម្នាក់បានស្រែកទ្រហោយំដោយសារប្ដីជាទីស្រលាញ់បានចុះចោលរូបគាត់និងកូនទៅរស់នៅជាមួយស្រីក្មេងជាប្រន្ធចុងលួចលាក់ធ្វើឲ្យស្ត្រីរូបនោះពិបាកចិត្តគិតអ្វីលែងចេញក៏សម្រេចចិត្តមកបញ្ចប់ជីវិតដោយលោតទឹកសម្លាប់ខ្លួនពីលើស្ពានជ្រោយចង្វាថ្មីតែមិនសម្រចត្រូវបានបងប្អូនប្រជាពរដ្ឋឃាត់ទាន់ពេល។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង១២និង៤០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ នៅពាក់កណ្តាលស្ពានជ្រោយចង្វារថ្មីភូមិដើមគសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វារ។
ស្ត្រីខាងលើមានឈ្មោះសេងគន្ធាភេទស្រី អាយុ៤២ឆ្នាំ មានមុខរបរលក់កាបូបមានកូនប្រុសស្រីចំនួន០៤នាក់ស្រី១ប្រុស៣ស្នាក់នៅម្តំបុរីកីឡា សង្កាត់វាលវង្ស ខណ្ឌ៧មករា។
ចំណែកប្ដីក្បត់ចិត្តមានឈ្មោះយ៉ុមភេទប្រុស អាយុ៤៣ឆ្នាំ មានមុខរបម៉ៅការសំណង់។
ស្ត្រីខាងលើបានរៀបរាប់ទាំងទឹកភ្នែកថាប្តីរបស់គាត់បានចុះចោលផ្ទះទៅយកប្រពន្ធចុងក្រោយអស់រយះពេល៧ខែមកហើយ
ខណះប្តីត្រឡប់មកលេងផ្ទះម្ដងៗគាត់និយាយអីតិចតួចមិនបានតែងតែរករឿងវាយដំធ្វើបាបរូបគាត់មិនលស់ពេលឡើយ។
ប្រភពបានបន្តថានៅយប់កើតហេតុដោយសាររូបគាត់ពិបាកចិត្តពេកគិតអ្វីលែងចេញក៏បានសំរេចចិត្តជិះម៉ូតូកង់បីតំលៃ៥០០០រៀលចេញពីផ្ទះសំដៅទៅលោតទឹកលើស្ពានជ្រោយចង្វាថ្មីដើម្បីបញ្ចប់ជីវិតតែត្រូវបានបងប្អូនប្រជាពរដ្ឋធ្វើដំណើរឆ្លងកាត់ទីនោះឃើញទាន់ពេលវេលាក៏នាំគ្នាឃាត់ចាប់មកដាក់ខាងក្រោមគល់ស្ពានជ្រោយចង្វារថ្មីត្រើយខាងកើតរួចទាក់ទងទៅកូនប្រសារនឹងកូនបង្កើតមកដឹកត្រឡប់ទៅផ្ទះវិញ៕
មតិយោបល់