ព័ត៌មានជាតិ

រថយន្តមិនស្លាល់ម៉ាកបុកម៉ូតូស្មាស់វីប៉ើងបុរសម្នាក់ស្លាប់ភ្លាមៗនិងម្នាក់របួសធ្ងន់

ភ្នំពេញ: យុវជនម្នាក់បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងឯម្នាក់ទៀតរបួសធ្ងន់ខណះជនរងគ្រោះកំពុងជិះម៉ូតូឌុបគ្នា ឆ្លងផ្លូវត្រួវរថយន្តមួយគ្រឿងមិនចាំម៉ាកនិងស្លាកលេខបានបុកពេញទំហឹងរួចរថយន្តបង្កបើកគេចខ្លួនបាត់កាលពីវេលាម៉ោង២និង៣០នាទីលំលងអធ្រាត្រឈានចូលថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចប៉ុស្តិ៍២៤ម៉ោង តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនិងផ្លូវឧកញ្ញាម៉ុងឫទ្ធី ក្នុងសង្កាត់ភ្នំពរញថ្មី ខណ្ឌសែនសុខ។

ជនរងគ្រោះដែលស្លាប់ឈ្មោះតាន់ សុទាន់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិរកា សង្កាត់ស្រយូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។ចំណែកម្នាក់ទៀតមិនស្គាល់អត្តសញ្ញាណនោះទេបានរងរបួសធ្ងន់។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញយុវជនពីរនាក់ខាងលើជិះម៉ូតូមួយគ្រឿងម៉ាកស្មាស់វីពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ធំ1l-4462 ជិះតាមបណ្តោយផ្លូវឧកញ្ញាម៉ុងរិទ្ធី ទិសដៅពីលិចទៅកើតលុះមកដល់ចំណុចកើតហេតុខាងលើបំរុងបត់ឆ្វេងដៃទៅផ្លូវភ្នំពេញហាណូយស្រាប់តែមានរថយន្តមួយគ្រឿងមិនចាំម៉ាកនិងចស្លាកលេខបានបើកតាមបណ្តោយផ្លូវភ្នំពេញហាណូយទិសដៅពីត្បូងទៅជើងបានបុកពេញទំហឹងបណ្តាលឲ្យម៉ូតូនិងជនរងគ្រោះប៉ើងប្រមាណ២០ម៉ែត្របែកក្បាលស្លាប់ម្នាក់នៅកន្លែងកើតហេតុ ចំណែកម្នាក់ទៀតរងបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីករស្មីដឹកយកទៅសង្គ្រោះ។
ភ្លាមៗនោះរថយន្តបង្កមិនបានឈប់ទទួលខុសត្រូវនោះទេបានបើករត់គេចខ្លួនបាត់តែម្តង។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋាននិងជំនាញបានចុះមកដល់បានធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្ន​ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខចំណែកសពជនរងគ្រោះសមត្ថិកច្ចរងចាំប្រគល់ជូនសាច់ញាត្តិយកទៅស្រុកកំណើតធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់