ព័ត៌មានជាតិ

កម្មករម្នាក់ចង.កនឹងក្រមាសម្លាប់ខ្លួនលើដើមឈើក្នុងដីឡូត៍ ដោយមិនដឹងមូលហេតុ

ភ្នំពេញ: ប្រទះឃើញសពបុរសជាកម្មករម្នាក់ចង.កនឹងក្រមាសម្លាប់ខ្លួនលើដើមឈើ ត្រង់ចំណុចដីឡូត៍មួយកន្លែងដោយមិនមានវិបត្តិអ្វីឡើយបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ រាយការណ៍​ប្រាប់សមត្ថកិច្ចឲ្យចុះមកពិនិត្យកាលពីវេលាម៉ោង០៦និង១០នាទីព្រឹក​ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩នៅចំណុចដីឡូត៍ ផ្លូវលំក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

តាមព័ត៌មានឲ្យដឹងថា​ សពជនរងគ្រោះឈ្មោះ ឆេង ហេន ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះលេខ២៨៧៦H ផ្លូវលំ ក្រុម៣ ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្រោយសមត្ថកិច្ចពិនិត្យរួចរាល់បានប្រគល់ឲ្យគ្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់