តាកែវៈ វេលាម៉ោង ២និង១០នាទី ថ្ងៃទី ១១ ខែមករា ឆ្នាំ២០២០ កម្លាំងកងរាជអាវុធហត្ថស្រុក ដឹកនាំដោយ លោកវរសេនីយ៍ត្រី សុខ ដារ៉ា មេបញ្ជាការកងរាជអាវុធហត្ថស្រុកព្រៃកប្បាស បានចុះបង្រ្កាបករណីរក្សាទុកចែកចាយគ្រឿងញៀន នៅចំណុចភូមិសមរលាវ ឃុំពោធិ៍រំចាក ស្រុកព្រៃកប្បាស បានឃាត់ខ្លួនជនសង្ស័យ ២នាក់៖
១ _ឈ្មោះ ពួច ពៅ ភេទប្រុស អាយុ ១៩ ឆ្នាំ ទីលំនៅភូមិសមរលាវ ឃុំពោធិ៍រំចាក ដកហូតបានថ្នាំញៀន ១១កញ្ចប់(តូច ១០ និងធំ១)
២_ ឈ្មោះ គឹម សំណាង ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករនៅភ្នំពេញ ទីលំនៅ ភូមិជ្រយ ឃុំចំប៉ា ស្រុកព្រៃកប្បាសខេត្តតាកែវ ដកហូតថ្នាំញៀន ០២ កញ្ចប់(តូច១ ធំ១) និងម៉ូតូ០១គ្រឿងម៉ាក C 125 សេរី ២០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1CQ 5991។
បច្ចុប្បន្នកំពុងកសាងសំណុំរឿងបញ្ជូនទៅ កងរាជអាវុធហត្ថខេត្តតាកែវ តាមនីតិវិធី៕
មតិយោបល់