ព័ត៌មានជាតិ

ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ មួយចំនួន ត្រូវបានមន្ត្រីសាខាកាំកុងត្រូល រកឃើញ និងដកហូត

បន្ទាយមានជ័យៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យដឹងថា នៅថ្ងៃសៅរ៍ ១៤រោច ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែមករា ឆ្នាំ២០១៩
មន្ត្រីសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ ដោយមានការចូលរួមសហការពី អាជ្ញាធរមានសមត្ថកិច្ច បានចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅតាមបណ្តាម៉ាតមួយចំនួន និងបន្តចុះនៅផ្សារត្រី ក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីស្វែងរកផលិតផល តៅហ៊ូកញ្ចប់ ដែលត្រូវបានដឹងថានៅលើផលិតផលនោះពុំមានចុះកាលបរិច្ឆេទផុតកំណត់ប្រើប្រាស់។

ជាលទ្ធផល មន្ត្រីជំនាញពុំបានរកឃើញផលិតផល តៅហ៊ូ ខាងលើមានតាំងលក់នៅក្នុងម៉ាតទាំងខ្មែរ និងចិន នៅក្នុងក្រុងប៉ោយប៉ែតឡើយ ប៉ុន្តែមន្ត្រីជំនាញបានរកឃើញ នំស្រួយ ៥ កញ្ចប់ ហួសកាលបរិច្ឆេទប្រើប្រាស់។
ឆ្លៀតក្នុងឱកាសនោះ មន្ត្រីជំនាញបានធ្វើការណែនាំដល់អាជីវករ ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត ៕

មតិយោបល់