បរទេស៖ កីឡាករខ្សែប្រយុទ្ធ Ousmane Dembele នៅសប្តាហ៍ចុងក្រោយនេះត្រូវបានគេមើលឃើញថានឹងអាចត្រួសត្រាយផ្លូវសម្រាប់ការចាកចេញពី Barcelona មែនទែនហើយខណៈដែលកុងត្រាថ្មីក៏មិនទទួលបានជោគជ័យនោះដែរ។
កិច្ចពិភាក្សាគ្នារវាងក្លឹបនិងកីឡាករគឺមិនអាចប្រព្រឹត្តទៅរលូនឡើយដោយលក្ខខណ្ឌទាំងឡាយដែល Dembele បានទាមទារមិនអាចទទួលបានពីក្លឹបឡើយប៉ុន្តែទាំងក្លឹបនិងគ្រូបង្វឹកលោក Xavi នៅតែមានសុទិដ្ឋិនិយមថានឹងអាចដំណើរការសាជាថ្មី។
កុងត្រាបច្ចុប្បន្នរបស់ Dembele ត្រឹមតែចុងរដូវកាលនេះប៉ុណ្ណោះហើយមានន័យថាកីឡាករអាចចរចាជាមួយនឹងក្លឹបផ្សេងបានហើយក្នុងនាមជាកីឡាករគ្មានតម្លៃខ្លួនខណៈដែលកាន់តែសំពាធនោះគឺថាក្លឹបទើបតែទិញបាន Torres ពី Man City ផងដែរដែលធ្វើឲ្យតំណែងរបស់គាត់ហាក់ដូចជាមិនមានការធានានោះទេ៕
មតិយោបល់