ព័ត៌មានជាតិ

មន្រ្តីជំនាញបានរកឃើញ និងដកហូតទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងមានសាធាតុគីមីហាមឃាត់

ភ្នំពេញៈ យោងតាមផេក អគ្គ.ការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នាថ្ងៃទី២៦ និង២៧ ខែមករា ឆ្នាំ២០២២ មន្រ្តីជំនាញ ក.ប.ប. សាខារាជធានីភ្នំពេញ ដោយសហការជាមួយមន្រ្តី នៃនាយកដ្ឋានមន្ទីរពិសោធន៍ និងមន្រ្តី នៃមន្ទីរពាណិជ្ជកម្មរាជធានី បាននាំយករថយន្តពិសោនធន៍ចល័ត ផ្នែកម្ហូបអាហារបន្តចុះចុះត្រួតពិនិត្យនូវគ្រឿងឧបភោគ បរិភោគគ្រប់ប្រភេទក្នុងភូមិសាស្រ្តរាជធានី មុនឱកាសបុណ្យប្រពៃណីចិន-វៀតណាមមកដល់ ។
គោលបំណងគឺដើម្បីស្វែករកទំនិញមិនមានអនុលោមភាពណាមួយ នៅលើទីផ្សារដែលធ្វើឱ្យប៉ះពាល់សុខភាព ប្រជាពលរដ្ឋទិញយកទៅបរិភោគនៅក្នុងគ្រួសារ និងទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចទីផ្សារ ។

យោងទៅតាមលទ្ធផល មន្រ្តីជំនាញបានរកឃើញមិនមានអនុលោមភាព លើមឹកបកធំចំនួន ៦៨គីឡូក្រាម និងទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ៤១.៩៥គីឡូក្រាម ។
ទំនិញទាំងអស់ត្រូវបានដកហូតមករក្សារទុក ដើម្បីធ្វើការកម្ទេចចោល និងពិន័យដល់ម្ចាស់ទំនិញផងដែរ ៕

មតិយោបល់