ព័ត៌មានជាតិ

មន្រ្តីនគរបាល ក្រសួងមហាផ្ទៃម្នាក់ស្រវឹង ជិះម៉ូតូលើផ្លូវបញ្ច្រាស ទៅបុកម៉ូតូច្រាសទិសគ្នា ដួលរងរបួសខ្លួនឯង

ភ្នំពេញៈ បុរសម្នាក់ក្នុងស្ថានភាពស្រវឹង ទើបងើបចេញពីវង់ផឹកស៊ី ជិះម៉ូតូលើផ្លូវបញ្រ្ចាសទិសដៅចរាចរណ៍ គោលបំណង់ឆ្ពោះទៅផ្ទះ បែជាជ្រុលទៅប៉ះ បុកម៉ូតូច្រាសទិសគ្នា ដួលរងរបួសខ្លួនឯង ម៉ូតូម្ខាងទៀត មិនរងរបួស ហើយក៏មិនរករឿង លើកម៉ូតូជិះទៅបាត់ កាលពីព្រលប់ ថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅមុខឃ្លាំងដែក ផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

បើតាមមិត្តភ័ក្រ រួមវង់ផឹកស៊ី ថាគាត់ជាមន្រ្តីនគរបាល ក្រសួងមហាផ្ទៃ មានទីលំនៅភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ សេរី២០០៩ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1F-6227 ។

តាមប្រភពពីមិត្តភ័ក្ររួមវង់ផឹក បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ ជួបជុំ មិត្តភ័ក្រ រួមការងារ ផឹកស៊ីនៅក្បែរកន្លែងកើតហេតុ កម្មវិធីជួបជុំចាប់ផ្តើមតាំងពីវេលាម៉ោង១១ព្រឹកមកម្លេះ វត្តមានជនរងគ្រោះ តាំងពីដើមក្បាលកម្មវិធី រហូតដល់វេលាម៉ោង៦ព្រលប់ជនរងគ្រោះ ងើបចេញទៅផ្ទះមុនគេ ដោយជិះម៉ូតូ វិលត្រឡប់ទៅផ្ទះ ស្រាប់តែមួយសន្ទុះ ឮដំណឹង ថាជួបគ្រោះថ្នាក់ចរណ៍ទៅវិញ ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម្នាក់ឯង លើផ្លូវបញ្ច្រាស ពីជើងទៅត្បូង ដល់ចំណុចខាងលើ រេចង្កូតទៅបុកជាមួយម៉ូតូច្រាសទិសគ្នា បណ្តាលឲ្យរងរបួសខ្លួនឯង រីឯម៉ូតូម្ខាងទៀត មិនរងរបួស លើកម៉ូតូជិះចេញទៅបាត់ ទុកតែជនរងគ្រោះ ត្រូវបានប្រជាពលរដ្ឋ មិត្តភ័ក្ររួមវង់ផឹក លើកដាក់កៀនខាង ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានក្រុមសង្រ្គោះ៧១១ ចេញទៅជូតលាងរបួសតែត្រូវបាន ជនរងគ្រោះ សុំមិនទៅពេទ្យទេ សុខចិត្តរងចាំប្រពន្ធក្រុមគ្រួសារ ដឹកយកទៅផ្ទះវិញ ៕

មតិយោបល់