ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២០ គណៈបញ្ជាការសង្កាត់ផ្សារកណ្ដាលទី១ ដឹកនាំដោយលោក ស្រី ឌុល សុភាព ចៅសង្កាត់រង និងលោកវរសេនីយ៏ត្រី សន ចំរើនបញ្ញា នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាលទី១ ដោយមានការចូលរួម ព្រឹក្សាសង្កាត់ នាយរងប៉ុស្តិ៍ និងមន្ត្រីនគរបាលក្រោមឱវាទ បានចុះប្រមូលជនអនាថា ដែលដេកតាមសំយាបផ្ទះប្រជាពលរដ្ឋ ជាពិសេសក្រុមទាំងអស់នេះ តែងតែប្រមូលផ្ដុំ ប្រើប្រាស់គ្រឿងញៀន។
ប្រតិបត្តិការបង្រ្កាបនេះ កម្លាំងសមត្ថកិច្ចប៉ុស្តិ៍ បានឃាត់បានចំនួន៧នាក់៖ ១- ឈ្មោះ ភាន់ សុភក្រ ភេទ ប្រុស អាយុ ១៧ឆ្នាំ២- ឈ្មោះ សាត វិសាល ភេទ ប្រុស អាយុ ១៣ឆ្នាំ៣- ឈ្មោះ ចាន់ ចំរើន ភេទ ប្រុស អាយុ ២១ឆ្នាំ៤- ឈ្មោះ អ៊ុក តុលា ភេទ ប្រុស អាយុ ១៣ឆ្នាំ៥- ឈ្មោះ ឃីម ឌីម៉ា ភេទ ប្រុស អាយុ ២៤ឆ្នាំ៦ – ឈ្មោះ សេង គីម ហុង ភេទ ប្រុស អាយុ ១៤ឆ្នាំ៧- ឈ្មោះ ជួប តារា ភេ ទ ប្រុស អាយុ ២៣ឆ្នាំ ។
បច្ចុប្បន្ន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ផ្សារកណ្តាល ទី១ កសាងសាវតាជាតិ បញ្ជូនទៅសាលាខណ្ឌដូនពេញ ដើម្បីចាត់វិធានការ ទៅមន្ទីរសង្គមកិច្ច រាជធានីភ្នំពេញ៕
មតិយោបល់