ព័ត៌មានអន្តរជាតិ

ជម្លោះស៊ីរី៖ លោក Bolton អះអាងថា ការដកកងទ័ពអាមេរិក គឺមានលក្ខខណ្ឌ

អាមេរិកៈ ការដកកងទ័ពអាមេរិកចេញពីប្រទេសស៊ីរី គឺពឹងផ្អែកលើលក្ខខណ្ឌជាក់លាក់មួយ ដោយលោក John Bolton ទីប្រឹក្សាសន្តិសុខជាតិអាមេរិក បាននិយាយថា ដំណើរការនេះ កំពុងត្រូវបានបោះជំហានមួយៗ។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ ២០១៩។

នៅអំទ្បុងធ្វើដំណើរទស្សនកិច្ច ទៅកាន់ប្រទេសអ៊ីស្រាអែល និងតួកគីលោក Bolton បាននិយាយថា លោកនឹងស្វែងរកការធានារបស់តួកគី ដែលអាចបង្ហាញថា ក្រុមឃឺដនៅភាគខាងជើងស៊ីរី នឹងមានសុវត្ថិភាព។

លោកបានបន្ថែមថា អាមេរិក ក៏ចង់ធានាថា ក្រុមរដ្ឋអ៊ីស្លាម (IS) ដែលនៅសល់ នឹងត្រូវបរាជ័យ។

លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រឈមនឹងការរិះគន់យ៉ាងខ្លាំងក្លា ចំពោះការដកកងទ័ពចេញ៕

មតិយោបល់