ព័ត៌មានជាតិ

គូស្នេហ៍មួយគូ ចេញពីធ្វើការនៅហាង៥៧០ ឌុបគ្នាទៅភ្ជាប់ពាក្យស្អែកនៅឯស្រុក បែរជាជួបគ្រោះថ្នាក់ចរាចណ៍របួសធ្ងន់ទាំង២នាក់

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចណ៍មួយបានកើតឡើង បណ្ដាលឲ្យមនុស្ស២នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ និងម្នាក់ទៀតរងរបួសស្រាល។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១២និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្ដោយផ្លូវម៉ៅសេទុង កែងនឹងផ្លូវ១៩៣ ស្ថិតនៅសង្កាត់ទំនប់ទឹក ខណ្ឌចម្ការមន រាជធានីភ្នំពេញ​។​

តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿងម៉ាកឌ្រីមសង់០១៧ ពណ៌ខ្មៅ ស្លាកលេខ កណ្ដាល 1W-9526 ជិះគ្នា៣នាក់ តាមបណ្តោលផ្លូវម៉ៅសេទុង ក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់កន្លែងកើតហេតុ បានបុកជាមួយរថយន្តមួយគ្រឿងម៉ាសព្រុស ស្លាកលេខ ភ្នំពេញ 2AX-0719 បើកបរដោយនារីម្នាក់ក្នុងទិសដៅពីកើតទៅលិចនៅតាមបណ្ដោយផ្លូវ១៩៣។​

បើតាមសម្ដីមិត្តភក្ករបស់ជនរងគ្រោះរបួសធ្ងន់ទាំង២នាក់ បានឲ្យដឹងថា ពួកគាត់បានចេញពីធ្វើការនៅហាងមួយកន្លែង យីហោ៥៧០ ស្ថិតនៅសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ក្នុងគោលបំណងទៅភ្ជាប់ពាក្យនៅថ្ងៃស្អែកនៅស្រុកកំណើតនៅអ្នកលឿងតែក៏ជួបគ្រោះថ្នាក់តែម្តង។

ក្រោយកើតហេតុសមកិច្ចជំនាញចរាចណ៍ចុះមកវាស់វែងយករថយន្តនិងម៉ូតូទៅរក្សាទុកដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕

មតិយោបល់