ព័ត៌មានជាតិ

បុរសម្នាក់ ត្រូវជនមិនស្គាល់អត្តសញ្ញា ដេញកាំបិតឈាមហូរស្រោចខ្លួន រត់ឲ្យគេឯងជួយ ផ្អើលនៅខណ្ឌដូនពេញ

ភ្នំពេញ: បុរសម្នាក់រងរបួសជាច្រើនកន្លែង ដោយមានឈាមហូរស្រោចពេញខ្លួន បន្ទា​ប់ពីត្រូវជនមិនស្គាល់មុខ យកកាំបិតកាប់ កាលពីវេលាម៉ោង១១ និង១៥ នាទីព្រឹកថ្ងៃ ទី៣ ខែមេសា ឆ្នាំ២០១៩ នៅចំណុចឌឿងហែមសុខាល័យ កែងនឹងផ្លូវលេខ១២៦ ( ក្បែរចំណតរថយន្តបាត់ដំបងផ្សារថ្មី ) ក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ ។

បុរសរងគ្រោះ ត្រូវបានគេនាំគ្នា ហៅឈ្មោះថា « អា ក្របី » មាន អាយុ ប្រហែលជាង ៣០ ឆ្នាំ មុខរបរ ដើរលក់ខ្សែក្រវាត់ចល័ត នៅម្តុំចំណតរថយន្តបាត់ដំបង ក្បែរផ្សារថ្មី មានទីលំនៅមិនពិតប្រាកដឡើយ។

សមត្ថកិច្ច បានឱ្យដឹងថា មុនពេលកើតហេតុ អំទ្បុងពេលប្រជាពលរដ្ឋជាច្រើននាំគ្នា កំពុងតែអង្គុយលេង ត្រង់ចំណុចផ្លូវឌឿងហែម ស្រាប់តែគេឃើញ ជនរងគ្រោះ នៅលើខ្លួនមានសុទ្ធតែស្នាមរបួសជាច្រើនកន្លែង ដោយមានឈាមហូរជោកខ្លួន បានរត់ម កឲ្យគេឯងជួយ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់កន្លែងកើតហេតុ បានហៅរថយន្ត សាមុយមួយគ្រឿង មកដឹកជនរងគ្រោះ ទៅមន្ទីរពេទ្យ ដើម្បីធ្វើការសង្គ្រោះភ្លាមៗ ផងដែរ៕

មតិយោបល់