ភ្នំពេញៈ កាលពីវេកាម៉ោង១០ និង២០នាទីយប់ ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៨ មានករណីបរទេសម្នាក់ វ័យជាង៣០ឆ្នាំ បានលោតពីជាន់ទី៤ផ្សារទំនើបអ៊ីអន១ ស្លាប់ភ្លាមៗយ៉ាងរន្ធត់ នៅតាមបណ្តោយផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
សូមបញ្ជាក់ថា មុននឹងស្លាប់គេឃើញជនបរទេសខាងលើដើរនិយាយទូរស័ព្ទបណ្តើរស្រែកយំបណ្តើរ ហើយក៏ឡើងទៅជាន់ទី៤ លោតមកខាងក្រោមតែម្តង។
ក្រោយកើតហេតុសមត្ថកិច្ចបានចុះទៅធ្វើការពិនិត្យដល់កន្លែងកើតហេតុ ដើម្បីធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះ ៕
មតិយោបល់