អាមេរិកៈ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអាទិត្យថា ការចរចារកំពុងដំណើរការលើទីតាំង នៃជំនួបកំពូលបន្ទាប់របស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩។
លោក ត្រាំ ដែលបានប្រារព្ធកិច្ចប្រជុំកំពូល ជាប្រវត្តិសាស្រ្តជាមួយលោក គីម នៅសិង្ហបុរី កាលពីខែមិថុនាកន្លងទៅ បាននិយាយនៅដើមសប្តាហ៍នេះថា លោក បានទទួលលិខិតដ៏អស្ចារ្យមួយ ពីមេដឹកនាំកូរ៉េខាងជើង ប៉ុន្តែលោកបានបដិសេធ មិនបញ្ចេញព័ត៌មានទ្បើយ។
ក្នុងនោះលោកបានប្រាប់ក្រុមអ្នកយកព័ត៌មានមុនពេលឡើង ជិះឧទ្ធម្ភាគចក្រ សម្រាប់ការចាកចេញពីមូលដ្ឋានយោធា Camp David ថា លោក នឹងពិភាក្សាពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម ជាមួយប្រទេសចិន។
ដោយលោកក៏បាននិយាយអំពីជំនួបកំពូលមួយ ជាមួយលោក គីម ផងដែរថា «វា នឹងត្រូវបានប្រកាសប្រហែលជា នៅក្នុងពេលខាងមុខមិនយូរទេ»។ ពួកគេ ចង់ឲ្យយើងជួបគ្នា ហើយបំណងយើងក៏ដូចគ្នាដែរ ហេតុដូច្នោះ យើង នឹងឃើញអ្វីដែលនឹងកើតឡើងខាងមុខ»៕
មតិយោបល់