ព័ត៌មានជាតិ

អុកទ្បុកអតីតស្រីស្នេហ៍ ដល់កន្លែងធ្វើងារ ត្រូវថៅកែហាង ប្ដឹងសមត្ថកិច្ចឲ្យឃាត់ខ្លួន

កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ ពីបទបង្កហិង្សាដោយចេតនា នៅចំណុចភូមិបឹង​ក្រចាប់ជើង​ ឃុំ​ព្រែកតា​មាក់​ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល។

ជនរងគ្រោះ០២ នាក់៖ ទី១-ឈ្មោះ​ ញ៉ឹប​ ភី​រ៉ា​ ភេទ ប្រុស អាយុ ៣៩​ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ម្ចាស់ហាង​ ៧៤១​ មានទីលំនៅភូមិព្រៃពោធិ៍ ឃុំ​ រំលេច​ ស្រុកស៊ីធរកណ្តាល​ ខេត្ត​ ព្រៃវែង​។ ទី២-ឈ្មោះ ផល​ ស្រី​ល័ក្ខ ភេទ​ ស្រី​ អាយុ​ ២៧​ ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខ​របរ​ រត់​តុ​ មានទីលំនៅភូមិ​ ពុកឬស្សីក្រោម​ ឃុំ​ ពុកឬស្សី​ ស្រុក​ខ្សាច់កណ្ដាល ខេត្ត​កណ្ដាល​(មានរបួសលើជង្គង់ស្តាំ០១កន្លែង​)។

ជនសង្ស័យឈ្មោះ​ រូន​ សុះ​ ភេទ ប្រុស អាយុ ៥៣​ ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម​ មុខរបរ ពិឃាតគោ​ មានទីលំនៅភូមិបារ៉ែនក្រោម​ ឃុំ​ ស្វាយប្រទាល​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​ (ឃាត់ខ្លួន)​ ។

វត្ថុតាងចាប់យក៖
– កូន​កាំបិត​ចុងស្រួចផ្លែ​បត់​ ០១​
– ម៉ូតូ ០១ គ្រឿង ម៉ាក​ Suzuki smash ពណ៌ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ចាម​ 1I-0945
– សោសម្រាប់​ចាក់​ម៉ូតូ​ ០១​។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីអំឡុង​ឆ្នាំ​ ២០១៧​ ឈ្មោះ រូន​ សុះ​ មានទំនាក់ទំនងស្នេហា ជាមួយឈ្មោះ​ផល​ ស្រីល័ក្ខ ក្រោយ​មក​ក៏​បែក​បាក់​គ្នា​ ឯឈ្មោះ​ ផល​ ស្រីល័ក្ខ បានមកធ្វើជាអ្នករត់តុ នៅហាង​យី​ហោ​ ៧៤១​ ភូមិ​បឹង​ក្រចាប់ជើង​ ឃុំ​ព្រែកតា​មាក់​ ស្រុកខ្សាច់កណ្តាល​ របស់ថៅកែហាង​ ឈ្មោះ​ញ៉ឹប​ ភី​រ៉ា​ ហើយឈ្មោះ រូន​ សុះ​ បានតាមរករឿង និងគំរាម​ ឈ្មោះផល​ ស្រី​ល័ក្ខជាញឹកញាប់​ ។
លុះដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៨ វេលាម៉ោង ១០ យប់ ឈ្មោះ រូន​ សុះ​ បានចូល​ទៅអុកឡុកក្នុងហាងយីហោ ៧៤១ ដោយយកដុំថ្មគប់ លើរថយន្តម៉ាកហាយឡែនឌ័រ​ របស់​​ឈ្មោះ ឃួន​ សុន​ ដែលជាភ្ញៀវ បណ្ដា​លឲ្យ​កំពិតមួយកន្លែង​ តែម្ចាស់​រថយន្ដ​បានយកទៅជួសជុលរួចហើយ​។

រហូតដល់ថ្ងៃទី​០២​ ខែមករា ឆ្នាំ​២០១៩​ វេលាម៉ោង​ ៤រសៀល​ ឈ្មោះ​ផល​ ស្រីល័ក្ខ បានជិះម៉ូតូចេញពីកន្លែងអ៊ុតសក់ តាមផ្លូវជាតិ​លេខ​ ៨​ ឆ្ពោះទៅ​ហាង​ ៧៤១​ ស្រាប់​តែ​ឈ្មោះ​រូន​ សុះ​ បានជិះម៉ូតូ​ប្រដេញ​តាមពីក្រោយ​ ហើយធាក់ម៉ូតូឈ្មោះផល​ ស្រីល័ក្ខ បណ្តាល​ឲ្យ​ដួល​របួសលើជង្គង់ស្តាំមួយកន្លែង​ ហូរ​ឈាម​ រួច​ហើយ​ឈ្មោះ​រូន​ សុះ​ ជិះ​ម៉ូតូ​គេចខ្លួន​បាត់​។

​មកទល់ថ្ងៃទី​០៦​ ខែមករា ឆ្នាំ២០១៩​ វេលាម៉ោង​ ៩:០០នាទី​ ឈ្មោះ​រូន​ សុះ​ បានជិះម៉ូតូទៅមុខហាង​ ៧៤១​ រករឿង​ឈ្មោះផល​ ស្រីល័ក្ខ ហើយឈ្មោះញ៉ឹប​ ភី​រ៉ា​ ម្ចាស់ហាង​ ៧៤១​ បានរាយការណ៍​ជូន​សមត្ថកិច្ច​ ពេល​នោះ​សមត្ថកិច្ច​ទៅកន្លែ​ងកើត​ហេតុ​ តែឈ្មោះ​រូន​ សុះ​ បានជិះម៉ូតូ ចេញទៅបាត់​ ។ ស្រាប់តែវេលា​ម៉ោង​៤រសៀលថ្ងៃ​ដដែល​ឈ្មោះរូន​ សុះ​ បានជិះម៉ូតូទៅឈប់មុខហាង​ ៧៤១​ ម្តងទៀត​ ឈ្មោះ​ញ៉ឹប​ ភី​រ៉ា​ បានចាប់ឈ្មោះ រូន សុះ ប្រគល់ជូនសមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកតាមាក់ កម្លាំងនគរបាលប៉ុ​ស្តិ៍​បានឆែកឆេរខ្លួនឈ្មោះ រូន​ សុះ​ រកឃើញកូនកាំបិត​ចុងស្រួច​ផ្លែបត់ចំនួន ០១ សោសម្រាប់ចាក់ម៉ូតូចំនួន ០១​ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុក ដើម្បីបន្តចាត់ការតាមនីតិវិធី៕

មតិយោបល់