ព័ត៌មានជាតិ

ម៉ូតូពីរគ្រឿង បុកគ្នាពេញទំហឹង ស្លាប់ និងរ​បួស ០៤នាក់

កំពង់ស្ពឺៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងម៉ូតូពីរគ្រឿងបុកគ្នា បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ភ្លាមៗនៅកន្លែងកើត និង ៣នាក់ទៀតរងរបួសធ្ងន់ស្រាល កាលពីវេលាម៉ោង ៣ និង ១៥នាទីរសៀលថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩
នៅលើផ្លូវលេខ៥១ ស្ថិតនៅភូមិទួល ឃុំព្រៃក្រសាំង ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ។

ស​មត្ថកិច្ចបានឲ្យដឹងថា ម៉ូតូ ម៉ាកអ៊ីស៊ីទ័រ ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ រ៉ុង ភេទប្រុស អាយុ ២០ ឆ្នាំ នៅភូមិច្រកពពូល ឃុំជំពូព្រឹក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ ម៉ី ភេទប្រុស អាយុ ២៦ ឆ្នាំ រស់នៅភូមិ ឃុំជំពូព្រឹក្ស ជាមួយគ្នា បានបើកវ៉ាជែង រថយន្តមួយគ្រឿង ក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត ដែលធ្វើដំណើរបញ្រ្ចាសទិគ្នា ម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ស្ពឺ 1j-0551 ស៊េរីឆ្នាំ ២០១៧ បើកបរដោយឈ្មោះ ឌឿន ភេទស្រី អាយុ១៨ ឆ្នាំ នៅភូមិពាណិជ្ជឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ រួមដំណើរជាមួយឈ្មោះ ភ័ស ភេទស្រី អាយុ ២២ឆ្នាំ រស់នៅភូមិពាណិជ្ជ ឃុំយាអង្គ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាមួយគ្នា បណ្ដាលឲ្យស្លាប់ប្រុសម្នាក់ (អ្នកបើកម៉ូតូ) របួសធ្ងន់ស្រីម្នាក់ (អ្នកបើក)
របួសប្រុសស្រីស្រាល ២នាក់ (អ្នករួមដំណើរ)។

សម្ភាររងការខូចខាតមាន៖ ម៉ូតូ ០២គ្រឿងធ្ងន់

ក្រោយកើតហេតុវត្ថុតាង ត្រូវបានយកមករក្សាទុក នៅប៉ុស្ដិ៍ព្រៃក្រសាំង ដើម្បីរងចាំដោះស្រាយពេលក្រោយ តាមផ្លូវច្បាប់៕

មតិយោបល់