ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យស្លាប់បុរសម្នាក់ ចំណែកម្នាក់ទៀតរងរបួសធ្ងន់ កាលពីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវជាតិលេខ១ ក្នុងភូមិទួលអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។
ជនរងគ្រោះដែលស្លាប់ និងអ្នករបួស មិនត្រូវបានស្គាល់អត្តសញ្ញាណទ្បើយ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុគេឃើញម៉ូតូឌ្រីមសង់ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1AG-4430 ជិះគ្នា២នាក់ តាមបណ្ដោយផ្លូវជាតិលេខ១ ធ្វើដំណើរពីលិចទៅកើតយ៉ាងលឿន។ លុះមកដល់ចំណុចខាងលើ ស្រាប់តែរេចង្កូតមកឆ្វេងដៃបុកជាមួយនឹងរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង ដែលជិះតាមបណ្តោយផ្លូវជាតិលេខ១ ក្នុងទិសដៅបញ្ច្រាសគ្នា បណ្ដាលឲ្យបុរសម្នាក់ជាអ្នកបើកម៉ូតូ បែកក្បាលស្លាប់ភ្លាម និងម្នាក់ទៀតរងរបួស៕
មតិយោបល់