ព័ត៌មានជាតិ

ACU គ្រោងបញ្ជូនខ្លួន លោកស៊ុត ឌីណា ទៅតុលាការ

​ភ្នំពេញៈ ACU បាន​ឃាត់ខ្លួន​លោក​ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ហើយក៍គ្រោង​នឹងបញ្ជូន​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី​៦ ខែមេសា ឆ្នាំ​២០១៦​នេះ ដើម្បី​ឲ្យ​ព្រះរាជអាជ្ញា និង​ចៅក្រម​សាកសួរ​បន្ថែម ដើម្បី​សម្រេច​ធ្វើការ​ចោទប្រកាន់​ពាក់ព័ន្ធ​រឿង​ប្រព្រឹត្ត​អំពើពុករលួយ​។​
​លោក​ស៊ុត ឌី​ណា ឯកអគ្គរាជទូត​កម្ពុ​ជាប្រចាំ​នៅ​ប្រទេស​កូរ៉េខាងត្បូង ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ នាំខ្លួន​ពី​ក្រសួងការបរទេស យកមក​សាកសួរ​ស្តាប់​ចម្លើយ​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែមេសា ឆ្នាំ​២០១៦ ពាក់ព័ន្ធ​ភាពមិនប្រក្រតី​មួយចំនួន​ដែល​ជាប់ទាក់ទង​រឿង​ពុករលួយ​​៕​

  

មតិយោបល់