ភ្នំពេញៈ បុរសជាអ្នកអនាម័យផ្សារម្នាក់ បានរងរបួសធ្ងន់ បាក់ជើងសងខាង ខណៈទូរស័ព្ទមួយទូជាង១០០គ្រឿង រងខូចខាត បាក់បែកខ្ទេច បន្ទាប់ពីស្រ្តីអាជីវករលក់មាសម្នាក់ បើករថយន្ត ច្រឡំជាន់ហ្គា ហោះឡើងទៅបុកទូ តូបលក់ដូរទូរស័ព្ទ កាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅ ផ្សារពិភពថ្មីកំបូល ជ្រុងខាងជើង ភូមិត្រពាំងគល់ សង្កត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ រថយន្តបង្ក ម៉ាក កាមរីបាឡែន ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2AO-4731 ចតនៅខាងមុខផ្សារ ស្រាប់នៅវេលាម៉ោងខាងលើ ស្រ្តីជាម្ចាស់ ដែលគេអះអាងថា ជាអាជីវករលក់មាស ក្នុងផ្សារនោះដែរ បានឡើងទៅបើក ក្នុងបំណង់រយ៊ែរថយក្រោយ តែច្រឡំដាក់លេខជាន់ហ្គាទៅមុខ ទើបរថយន្តហោះឡើង ខឿនផ្សារ ស្លន់ បួងចង្កួតគេច រេទៅបុករះតូបលក់ទូរស័ព្ទ នៅខាងមុខ បែកបាក់ខ្ទេច ហើយទាញចង្កូតចុះ ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀត សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ចាម 1H-7416 និងបុកកិនបុរស ជាអ្នកអនាម័យផ្សារម្នាក់ កំពុងបោសសំរាម បណ្តាលឲ្យបាក់ជើងសងខាង ចំណែកទូរស័ព្ទមួយទូ ជាង១០០គ្រឿងបែកខ្ទេច និងមនុស្សជាច្រើននាក់ ភ័យរត់គេចទាំងបាតជើងសព្រាត ។
ក្រោយកើតហេតុភ្លាម ស្រ្តីអ្នកបើកបរ ចុះគេចខ្លួនបាត់ ចំណែក ជនរងគ្រោះ ត្រូវបានដឹកបញ្ជូនទៅមន្ទីរពេទ្យផងដែរ ។
ករណីខាងលើ សមត្ថកិច្ចមូលដ្ឋាន សមត្ថកិច្ចជំនាញខណ្ឌ ចុះទៅពិនិត្យ រាល់ការខូខាត រួចយករថយន្តទៅរក្សាទុកនៅផ្នែកជំនាញ ដើម្បីរងចាំម្ចាស់ ចូលខ្លួនដោះស្រាយពេលក្រោយ៕
មតិយោបល់