ព័ត៌មានជាតិ

សង្ស័យស្រវឹង! រថយន្តឡិច​ស៊ី​ស ស្លា​ក​លេខ​ភ្នំពេញ​2AI​-9268 បើកបុក​ទ្រូងផ្លូវ នៅមុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ

​ភ្នំពេញ: កាលពីវេលាម៉ោង១០និង៥០នាទីយប់ ថ្ងៃទី០៦ ខែមករា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយមានរថយន្ត​ស៊េរី​ទំនើប​មួយ​គ្រឿង​ បើក​​បុក​ខឿន​ពុះ​ចែក​ទ្រូងផ្លូវ ​ខូចខាត​អស់​​​២​ផ្ទាំង នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុ​ស្ស៊ី​ ទល់មុខ​ប្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ ​ភូមិ​ក្បាលដំរី​២ សង្កាត់​កា​កាប​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានីភ្នំពេញ។

រថយន្ត​បង្ក​​ម៉ាក​ឡិច​ស៊ី​ស RX-330 ពណ៌​ទឹកមាស ពាក់​ស្លា​ក​លេខ ភ្នំពេញ 2AI​-9268​បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត។

ក្រោយ​ពេល​កើតហេតុ ​រថយន្ត​បង្ក​​ត្រូវ​បាន​ជំនាញ​ចរាចរណ៍​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ បាន​ប្រគល់ឲ្យ​ជំនាញ​ចរាចរណ៍​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ ​ធ្វើការ​វាស់វែង និង​ស្ទូច​រថយន្ត​យក​ទៅ​រក្សា​ទុក​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ​៕

មតិយោបល់