ព្រៃវែងៈ កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៩ មានករណីស្ត្រីវ័យចំណាស់ម្នាក់ ខ្យល់គ បណ្តាលឲ្យស្លាប់ នៅផ្ទះឈ្មោះ កុល សុន ភេទប្រុស អាយុ ៧០ឆ្នាំ ក្នុងភូមិឈើត្រែង ឃុំរក្សជ័យ ស្រុកបាភ្នំ ខេត្តព្រៃវែង។
ជនរងគ្រោះឈ្មោះ ម៉ន ចន្ទ័សុផល ភេទស្រី អាយុ ៥៦ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិត្នោតជ្រុំ១ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះបានមកការប្អូនស្រី ស្រាប់តែពេលនោះខ្យល់គស្លាប់តែម្ដង។
ក្រោយពីការពិនិត្យសាកសពនិងយោងតាមការបំភ្លឺពីបងប្អូនរបស់ជនរងគ្រោះឃើញថាជនរងគ្រោះស្លាប់ដោយសារខ្យល់គប្រាកដមែន។
បច្ចុប្បន្នសាកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់