ពោធិ៍សាត់ៈ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០១៩ មានករណីស្រ្តីជនជាតិចិនម្នាក់ ចុះពីរថយន្តក្រុងមកពីខេត្តបាត់ដំបង មានអាការៈទន់ដៃទន់ជើង ដេកដួលលើចិញ្ចើមថ្នល់ផ្លូវជាតិលេខ៥ នៅភូមិស្នាយទោល ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជនរងគ្រោះឈ្មោះ Wang Dan ភេទស្រី អាយុ២៧ឆ្នាំ កាន់លិខិតឆ្លងដែនលេខ G39865828 ត្រូវបានដឹកតាមរថយន្តទៅកាន់អគ្គនាយកដ្ឋានអន្តោប្រវេសន៍។ ក្រោយមកសមត្ថកិច្ចបាននាំយកមកមន្ទីរពេទ្យស្រុក ហើយគ្រូពេទ្យពិនិត្យឃើញជំងឺមានស្ថានភាពធ្ងន់ធ្ងរពេក ក៏សុំសហការជាមួយកម្លាំងអន្តោប្រវេសន៍ស្រុកបាកាន បញ្ជូនមកមន្ទីរពេទ្យខេត្ត។
ក្រោយការពិនិត្យ គ្រូពេទ្យបានឲ្យដឹងថា នារីនេះមានជំងឺសរសៃប្រសាទ៕
មតិយោបល់