ព័ត៌មានជាតិ

មេដឹកនាំកំពូលអ៊ីរ៉ាក់នាំមុខគេអធិស្ឋាន ក្នុងពិធីបុណ្យ Eid al-Fitr

អ៊ីរ៉ង់ៈ មេដឹកនាំបដិវត្តន៍ឥស្លាម លោក Ayatollah Seyyed Ali Khamene បាននាំមុខគេអធិស្ឋាន ក្នុងពិធីបុណ្យ Eid al-Fitr ដែលសម្គាល់ថា ជាថ្ងៃបុណ្យបញ្ចប់បួសរ៉ាម៉ាឌន របស់សាសនាឥស្លាម។ នេះបើយោងតាមរយៈ សារព័តមានចិនស៊ិនហួរ ចេញផ្សាយនៅថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦។

មិនយូរប៉ុន្មាន បន្ទាប់ពីថ្ងៃរះនៅថ្ងៃពុធ ប្រជាជនអ៊ីរ៉ង់ដើរចេញជាទ្រង់ទ្រាយធំនៅទូទាំងប្រទេស ដើម្បីចូលរួមអធិដ្ឋានក្នុងពិធីបុណ្យ Eid al-Fitr។

លោក Ayatollah Seyyed Ali Khamene បានដឹកនាំមុខគេអធិស្ឋាន នៅក្នុងពិធីបុណ្យ Eid al-Fitr នៅឯវិហារអ៊ីស្លាម Mossalla។

ពិធីបុណ្យ Eid al-Fitr គឺជាខែថ្មីតាមច័ន្ទគតិនៃ Shawwal និងថ្ងៃបុណ្យបញ្ចប់បួសរ៉ាម៉ាឌន ក្នុងខែទីប្រាំបួន នៅលើប្រតិទិនអ៊ីស្លាម នៅពេលដែលជនមូស្លីមជៀសវាងពីការបរិភោគ ផឹក និងជក់បារីជាដើម៕

មតិយោបល់