ព័ត៌មានជាតិ

តុលាការសម្រេចឃុំខ្លួនជនជាតិខ្មែរឥស្លាមម្នាក់ ពីបទរក្សាទុកគ្រឿងញៀន

កណ្តាលៈ បុរសចំណាស់ជនជាតិខ្មែរឥស្លាមម្នាក់ ត្រូវបានតំណាងអយ្យការធ្វើការចោទប្រកាន់ ពីបទរក្សាទុកគ្រឿងញៀន ហើយត្រូវចៅក្រមស៊ើបសួរសម្រេច ឃុំខ្លួនបណ្តោះអាសន្ន។

លោកវរសេនីយន៍ត្រី ឈឿន ប៊ុនឆន អធិការនគរបាលស្រុកកោះធំ បានឲ្យដឹងថា ជនសង្ស័យដែលនគរបាលឃត់ខ្លួនឈ្មោះតាំ ស្មាន អាយុ៥៣ឆ្នាំ មុខរបរនេសាទ រស់នៅភូមិទួលសង្កែ ឃុំកំពង់កុង ស្រុកកោះធំ ត្រូវបានចាប់ខ្លួនកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី០៥ កក្តដា ២០១៦ នៅភូមិ ឃុំខាងលើ។ កម្លាំងសមត្ថកិច្ច​ដកហូតបាន ១/-ម៉្សៅក្រាមពណ៌សថ្លាសង្ស័យសារធាតុញៀន(ម៉ាទឹកកកIce) ចំនួន ២១កញ្ចប់តូច។ ២/-ប្រអប់ដែកចំនួន០១។

ក្រោយពីឃាត់ខ្លួនជនសង្ស័យ ត្រូវបានបញ្ជូនទៅសាលាដំបូងខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី០៦ កក្តដា នេះ ជនសង្ស័យត្រូវបានលោក ទេព មុន្និន្ទ ព្រះរាជអាជ្ញារងធ្វើការចោទប្រកាន់ ពីបទរក្សាទុកគ្រឿងញៀន និងសម្រេចចេញដីកាឲ្យឃុំខ្លួនបណ្ណោះអាសន្ន ដើម្បីរង់ចាំបើកសវនាការនៅពេលក្រោយ៕

មតិយោបល់