ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការនាំចេញក្នុងវិស័យសេដ្ឋកិច្ច នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សានាំចេញនាសេតវិមានកាលពីថ្ងៃព្រហស្បតិ៍កន្លងទៅ។
លោក អូបាម៉ា បាននិយាយថា “មួយក្នុងចំណោមចំណុចធំៗនៃវិស័យសេដ្ឋកិច្ចអាមេរិកគឺការនាំចេញ”។ ប្រធានាធិបតីរូបនេះបានបន្ថែមទៀតថា “កាលពីឆ្នាំមុន ទឹកប្រាក់១ពាន់លានដុល្លារនៃការនាំចេញ បានជួយបង្កើតការងារថ្មីជិត ៥.០០០នាក់ នៅក្នុងសហរដ្ឋអាមេរិក”។
ការនាំចេញបានក្លាយជាអទិភាពកំពូលចាប់តាំងពីលោកបារ៉ាក់ អូបាម៉ាឡើងកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក។ កាលពីឆ្នាំ ២០១០ លោកបានកំណត់គោលដៅនៃការនាំចេញរបស់សហរដ្ឋអាមេរិកឲ្យកើនឡើងទ្វេដងនៅក្នុងឆ្នាំ ២០១៥ ប៉ុន្តែមកទល់ពេលនេះ រដ្ឋាភិបាលអូបាម៉ានៅមិនទាន់ធ្វើបាននោះទេ។ នៅក្នុងឆ្នាំ ២០០៩ ការនាំចេញរបស់សហរដ្ឋអាមេរិកបានធ្លាក់ចុះពី ២,២ពាន់ពាន់លានដុល្លារអាមេរិកមកនៅត្រឹម ១,៨៤ពាន់ពាន់លានដុល្លារអាមេរិក ពោលគឺនៅពេលដែលលោក អូបាម៉ាឡើងធ្វើជាប្រធានាធិបតីសហរដ្ឋអាមេរិក។
រដ្ឋាភិបាលលោកអូបាម៉ា បានបើកកិច្ចបើកឲ្យមានការចរចាគ្នារវាងប្រទេសដែលជាដៃគួពាណិជ្ជកម្មក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងប្រទេសជាដៃគូពាណិជ្ជកម្មនៅក្នុងតំបន់សហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ដើម្បីការនាំចេញ។
លោក អូបាម៉ា បានជំរុញឲ្យសភាផ្ដល់សិទ្ធិ និងជួយសម្រួលដល់ការពិភាក្សារវាងតំបន់ពាណិជ្ជកម្មខាងលើ ដើម្បីឲ្យការចរចាប្រព្រឹត្តទៅបានល្អ៕
មតិយោបល់