ព័ត៌មានជាតិ

ច្រើនណាស់ ចាប់យ៉ាងណាក៏មិនចេះអស់ សូមចៀសឲ្យឆ្ងាយពីគ្រឿងញៀន!

ភ្នំពេញ: កម្លាំងនគរបាលប៉ុស្ដិ៍នគរបាលសង្កាត់ច្រាំងចំរេះទី១ និងប៉ុស្ដិ៍នគរបាលសង្កាត់ឬស្សីកែវ នៅរសៀលថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៨នេះ បានឃាត់ខ្លួនក្រុមជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ចំនួន១១នាក់ និងដកហូតបានថ្នាំញៀន រួមជាមួយសម្ភារ:ជក់គ្រឿងញៀនមួយចំនួន។

ការបង្ក្រាបនេះ នៅត្រង់ចំណុចក្រុម១ ភូម៣ សង្កាត់ច្រាំងចំរេះ១ និងនៅតាមបណ្ដោយផ្លូវបេតុង ស្ថិតក្នុងក្រុមទី១០ ភូមិសាមគ្គី ព្រមទាំងនៅតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងក្រុមទី៨ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

នគរបាលខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាននៅក្នុងសកម្មភាពប្រើប្រាស់ថ្នាំញៀននោះរួមមាន៖
ទី១​ ឈ្មោះ ឡេង សុខឌី អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិខ១ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ
ទី២​ ឈ្មោះ សេង សុធារី អាយុ១៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវបេតុង ក្រុមទី៤ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ
ទី៣​ ឈ្មោះ ញ៉េប វីរ: អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅតាមបណ្ដោយផ្លូវបេតុង ភូមិបឹងឈូក សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឬស្សីកែវ
ទី៤​ ឈ្មោះ ម៉ាត់ សូនី អាយុ២៩ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅផ្ទះលេខ១៣៥ ក្រុម១ ភូមិ៣ សង្កាត់ច្រាំងចំរេ១ ខណ្ឌឬស្សីកែវ និងជាមុខសញ្ញាជួញដូរថ្នាំញៀន
ទី៥​ ឈ្មោះ ទិន ហ្វារិត អាយុ២៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលនៅផ្ទះលេខ៥២ ក្រុម៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឬស្សីកែវ
ទី៦​ ឈ្មោះ ពិន ស៊ីណា ហៅឆាយ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបចុងភៅ មានទីលំនៅស្នាក់ផ្ទះជួលភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ទី៧​ ឈ្មោះ វេទ សំរិទ្ធ ហៅអូក អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានទីលំនៅផ្ទះជួលលេខ០៥ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ
ទី៨​ ឈ្មោះ ស៊ូ សុខុម ហៅហីង អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក មានទីលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ
ទី៩​ ឈ្មោះ ស៊ុត សុធារ៉ា អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅផ្ទះលេខ១១៩ តាមបណ្ដោយផ្លូវលំ ក្រុមទី០៧ ភូមិឃ្លាំងសាំង សង្កត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ទី១០​ ឈ្មោះ ប៉ិច ពិសុទ្ធ វិសិទ្ធ អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅស្នាក់នៅផ្ទះជួលតាមបណ្ដោយផ្លូវលេខ០៥ ភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ
ទី១១​ ឈ្មោះ ពេជ្រ ពិសាល អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងម៉ាស៊ីនត្រជាក់ មានទីលំនៅស្នាក់នៅផ្ទះជួល ក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឬស្សីកែវ។

ក្រោយឃាត់ខ្លួនជនសង្ស័យប្រើប្រាស់ និងជួញដូរថ្នាំញៀន ទាំងនោះរួមជាមួយវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋានខណ្ឌដម្បីសាកសួនិងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនិតិវិធីច្បាប់៕

មតិយោបល់