ព័ត៌មានជាតិ

សមត្ថកិច្ច ​ចុះបង្ក្រាបហាង​ម៉ាស្សា​កោស​ជប់យីហោ«បាតដៃ សម្រួលសរសៃបែបបុរណខ្មែរ»​ ជ្រោក​ក្រោមហាង​ផាត់​មុខ​និង​ធ្វើ​សក់យីហោ«​ស្រីពៅ​ សាឡន» ​ឃាត់​ខ្លួន​មនុស្ស​៨នាក់​

ភ្នំពេញៈ កម្លាំង​នាយក​ដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​និង​ការពារ​អនីតិជន​ បានបើក​ប្រតិបត្តិការណ៍​ចុះបង្ក្រាបហាង​ម៉ាស្សា​កោស​ជប់យីហោ«បាតដៃសម្រួលសរសៃបែបបុរណខ្មែរ​» ដែល​ជ្រោក​ក្រោមហាង​ផាត់​មុខ ​និង​ធ្វើ​សក់យីហោ​«ស្រីពៅ​ សាឡន​» ដែលមាន​លួចលាត់បង្កប់​សេវា​ផ្លូវ​ភេទ​​មួយ​កន្លែង​និងបានធ្វើការ​ឃាត់ខ្លួន​បានមនុស្សចំនួន៨និង​វត្ថុ​តាង​មួយ​ចំនួន​ កាលពីវេលា​ម៉ោង​៨និង​២០​នាទី​យប់​ ថ្ងៃ​ទី​៨​ ​ខែមករា​ ឆ្នាំ​២០១៩ត្រង់ចំណុច​ផ្ទះ​លេខ​៨៧EoE តាមបណ្ដោយ​ផ្លូវ​១៣៨ ភូមិ​៥ សង្កាត់​ផ្សារ​ដេប៉ូ​ទី​២​ ខណ្ឌ​ទួលគោក​។

ប្រតិបត្តិការ​ចុះ​បង្ក្រាប​ហាងម៉ាស្សា​កោស​ជប់​មាន​លួចលាក់​បង្កប់​សេវា​ផ្លូវ​ភេទ​ខាងលើនោះ​ គឺ​ដោយ​មាន​ការ​ដឹក​នាំ​ផ្ទាល់ពីលោក​ឧត្ដមសេនីយ៍​ទោ​ សំបូរ​ មាណ្ណារិទ្ធ​ អនុប្រធាន​នាយកដ្ឋាន​ និង​លោក​ឧត្ដមសេនីយ៍​ទោ​ ឯម​ សុជឿន​ អនុប្រធាន​នាយកដ្ឋាន​ បានដឹក​នាំ​កម្លាំង​ចុះបង្ក្រាប​និងឆែកឆេរ​ទីតាំង​លួច​លាក់​បង្កប់​សេវាកម្ម​ផ្លូវ​ភេទ​ខាងលើ​ ជាលទ្ធផល​បាន​ធ្វើ​ការ​ឃាត់​ខ្លួន​មនុស្ស​ចំនួន​៨នាក់​ ក្នុង​នោះ​ធ្វើ​ការ​ឃាត់​ខ្លួន​ប្តី​ប្រពន្ធ​មួយ​គូ​ដែល​ជាដែលជាហាងម៉ាស្សា​ខាងលើ ដែលបុរសជាប្តីមានឈ្មោះ​ សុខ​ រតនា​ ភេទ​ប្រុស​​ អាយុ​២៧ឆ្នាំ​ ស្នាក់នៅ​កន្លែង​កើតហេតុ​។ ចំណែកឯ​ប្រពន្ធ​ឈ្នោះ​ ដួង​ ស្រីពៅ​ អាយុ​២៦ឆ្នាំ​ ស្នាក់នៅ​ជាមួយ​គ្នា​ និង​នារី​ម៉ាស្សា​ចំនួន៥នាក់ទៀត​ជាជនរងគ្រោះ​ រួមជាមួយបុរសម្នាក់ទៀត​ដែលត្រូវជាភ្ញៀវ​ រួមទាំង​វត្ថុ​មួយចំនួនទៀត។

បច្ចុប្បន្ន​ថៅកែ​ទាំង២នាក់ប្តីប្រពន្ធនិងជនរងគ្រោះទាំង៥នាក់រួមទាំងបុរសជាភ្ញៀវត្រូវបានកម្លាំងសមត្ថកិច្ចនាំខ្លួនយកទៅសាកសួរនៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការពារ​អនីតិជន​ ដើម្បី​រង់ចាំ​ធ្វើ​ការ​ចាត់​ការ​ទៅ​តាម​នីតិវិធី​ច្បាប់​៕

មតិយោបល់