ថៃៈ នាយករដ្ឋមន្ត្រីលោក ប្រាយុទ្ធ ចាប់អូចា បានច្រានចោលការស្នើសុំរបស់អតីតប្រធានសភា លោក Yongyuth Tiyapairat ដែលថា រដ្ឋាភិបាល បានធ្វើកិច្ចចរចា ជាមួយអតីតនាយករដ្ឋមន្ត្រី ដែលភៀសខ្លួនលោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ដើម្បីជាប្រយោជន៍ដល់ការបង្រួបបង្រួមជាតិឡើងវិញ។ នេះបើយោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩។
ថ្លែងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តី កាលពីថ្ងៃអង្គារ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយថា «រដ្ឋាភិបាល មិនអាចចរចា ជាមួយអ្នកនិរទេសខ្លួនបានទ្បើយ»។
ដោយលោក ប្រាយុទ្ធ បានបន្ថែមថា «ប្រសិនបើលោក ថាក់ស៊ីន គិតថា លោកមិនមែនខុសទេ នោះលោកគួរតែវិលត្រឡប់មកវិញ ដើម្បីប្រយុទ្ធប្រឆាំងនឹងករណីទាំងនេះ»៕
មតិយោបល់