ព័ត៌មានជាតិ

បង្គាប់​បណ្ណាការ​​ចំនួន​ ៥៧,០០០ដុល្លារ រៀបការហើយ​បាន៥ថ្ងៃ ខាងស្រីមិនព្រមទៅគេងផ្ទះខាងបុរស​ ឈ្លោះគ្នាផ្អើលសមត្ថកិច្ចមុខសណ្ឋាគារ តារាអ៊ែរផត

ភ្នំពេញៈ​ បុរស​ម្នាក់កើតទុក្ខ​មិន​សុខ​ជាមួយ​ប្រពន្ធ​ជា​អនីតិជន ​ដែល​បាន​ព្រមបៀបការ​ជាគ្នាហើយ​ បែរ​ជា​មិន​ព្រម​ចុះ​សម្រុង​ជាមួយគ្នា​ បន្ទាប់​ពី​យកលុយ​បណ្ណាការ​​ចំនួន​៥៧០០០ដុល្លារ​ ហើយបម្រុងរត់​ទៅ​ប្រទេស​អូស្ត្រាលី​ តែក៏​ត្រូវ​ខាងប្រុស​ដឹង​រឿងទាន់​ក៏កើតជាជម្លោះផ្អើលសមត្ថកិច្ចមូលដ្ឋានចុះមកអន្តរាគមន៍ កាលពីវេលាម៉ោង១១និង៤០នាទីយប់ ថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ត្រង់ចំណុចខាងមុខ សណ្ឋាគារ តារាអ៊ែរផត ដែលជាប់និងផ្សារទំនើប រតនៈ​ផ្លាហ្សា​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​។

បុរស​ជាប្តី​មានអាយុ​២៧ឆ្នាំ​ ស្នាក់នៅភូមិប៉ប្រកខាងជើង សង្កាត់​កាកាប​ទី១​ ខណ្ឌ​ពោធិ៍​សែនជ័យ​។ ចំណែកឯ​នារី​ជាប្រពន្ធមានអាយុ​២០ឆ្នាំ​ ជាជនជាតិ​ខ្មែរ​ សញ្ជាតិ​អូស្ត្រាលី​ ស្នាក់នៅ​ប្រទេស​អូស្ត្រាលី​។

បើតាម​សម្តី​ពី​បុរស​ជា​ប្តី​បានរៀបរាប់ប្រាប់​ឲ្យ​ឲ្យ​ដឹង​ថា​ គាត់និង​ប្រពន្ធរបស់គាត់គឺបានស្គាល់គ្នានិងបានស្រឡាញ់គ្នា​ជាងបីខែមកហើយ​ ខណៈពេលដែល​នារី​ជាប្រពន្ធមកលេងនៅស្រុកខ្មែរ​ និងដោយមានឪពុកម្តាយ​ទាំងសងខាងដឹងឮផងដែរ។ លុះរហូតដល់ខែ​វិច្ឆិកា ​ឆ្នាំ​២០១៨​ គាត់និង​នារី​ជា​ប្រពន្ធ​ក៏​បាន​ព្រម​ព្រៀង​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​ ដោយ​ក្នុង​តម្លៃ​បណ្ណាការ​ចំនួន​ ៥,៧០០០ដុល្លារ​ និងបាន​ព្រម​ព្រៀងដាក់​លុយ​បណ្ណាការទាំង​នោះ​​ចូលទៅក្នុងកុង​ដែល​មានឈ្មោះទាំង២នាក់ដើម្បីទុក​រកស៊ីពេលដែលរៀបការរួច​ និងចុះ​អេតាស៊ីវិលត្រឹមត្រូវតាម​ផ្លូវ​ច្បាប់ផងដែល​។ ហើយរហូត​ដល់​ថ្ងៃ​ទី​១៩​ ខែធ្នូ​ ឆ្នាំ​២០១៨​នារី​ជាប្រពន្ធក៏បាន​វិលមកស្រុកខ្មែរ​ ដើម្បី​ត្រៀមខ្លួនចូល​រោងការ​នា​ថ្ងៃទី​៣​ ខែមករា​ ឆ្នាំ​២០១៩​ ខណៈ​ពេលមកដល់​ គាត់ក៏​បាន​ទៅ​ទទួល​នារី​ជា​ប្រពន្ធ​ពី​អាកាស​យានដ្ឋាន​អន្តរជាតិភ្នំពេញ ដើម្បីមកស្នាក់នៅផ្ទះរបស់គាត់​។ ប៉ុន្តែ​ពេល​ប្រពន្ធ​របស់គាត់​មិនព្រមទៅស្នាក់ផ្ទះរបស់គាត់នោះទេ​ ដោយថា​ចាំរៀបការជាមួយគ្នារួមទើបនាង​ព្រម​ទៅ​ស្នាក់នៅជាមួយ។ បន្ទាប់​គាត់និងក្រុមគ្រួសាររបស់គាត់ក៏​ព្រមស្រប​តាម​នារី​ជាប្រពន្ធ​ ហើយក៏បាន​រៀបចំសណ្ឋាគារ​ តារាអ៊ែរផតខាងលើ​ ឲ្យនារីជាប្រពន្ធស្នាក់នៅ​បណ្តោះអាសន្ន​ ដោយក្រុមគ្រួសារ​របស់គាត់​គឺជាអ្នក​ចេញ​ថ្លៃស្នាក់នៅ​ហូបចុក​ទាំង​អស់​។

ប្រភព​ដដែល​បន្ត​ថា​ តាំងតែ​ពី​ថ្ងៃនោះមក​នារី​ជាប្រពន្ធ​របស់គាត់​ ហាក់ដូចជា​មិនសប្បាយ​ចិត្ត​និង​ព្រងើយកន្តើយ​មិនសូវ​រវីរវល់​មួយនិងគាត់​សោះ។ ហើយរហូតដល់ថ្ងៃទី៣​ ខែមករា​ កន្លង​ទៅ​ថ្មីៗនេះ​គាត់និង​នារី​ជា​ប្រពន្ធ​ក៏​ចូល​រោងការ​ជាមួយ​គ្នា​ ដោយមាន​បងប្អូនញាតិ​មិត្ត​ចូលរួម​យ៉ាង​ច្រើន​កុះករ​។ បន្ទាប់​ពី​ពិធី​មង្គល​ការ​បាន​បញ្ចប់​រួចរាល់​ហើយ ជា​នារី​ជាប្រពន្ធ​ខាងលើ​នៅ​តែ​មិន​ព្រម​ទៅ​ស្នាក់​នៅផ្ទះ​​ជាមួយ​និងគាត់​ដែលជាប្តី​ទៀត​ ទោះបីជាក្រុមគ្រួសារ​របស់គាត់និយាយ​លួងលោម​នាងយ៉ាងណាក៏ដោយ​ ដោយនាងសុំពេលស្នាក់នៅសណ្ឋាគារម្នាក់ឯង៣ថ្ងៃ​សិនព្រោះមិនសូវ​ស្រួលខ្លួន​ ហើយគាត់​និងក្រុមគ្រួសារ​ក៏ព្រមសម្រប​តាមនាងបន្តទៀត​។ លុះអស់រយៈបីថ្ងៃ​កន្លង​ផុតទៅ​ នារី​ជាប្រពន្ធ​របស់គាត់នៅតែ​មិន​ព្រម​ទៅ​ស្នាក់នៅ​ជាមួយនិងគាត់​ទៀត​ ដោយ​រក​លេស​ថាចាំថ្ងៃនេះ​ ចាំថ្ងៃនោះរហូត​ ហើយថែម​ទាំងលួច​យកលុយ​បណ្ណាការចំនួន​៥,៧០០០ដុល្លារ​ខាងលើ​ទៅ​ចាយវាយ​អស់ថែមទៀត ហើយពេលដែលគាត់សួរនាំ​ នាង​ថាលុយទាំងនោះគឺម្តាយ​នាង​បានដកយកទៅចាត់ចែង​សង​គេអស់ហើយ។

ប្រភពដដែលបន្តទៀត​លុះដល់ថ្ងៃកើតហេតុខាងលើ​ គាត់ក៏ដឹងដំណឹងថា​នារី​ជាប្រពន្ធ​របស់គាត់បម្រុង​ចាកចេញ​ត្រឡប់ទៅ​ប្រទេស​អូស្ត្រាលី​វិញ​នៅម៉ោង​៥ព្រឹក​ ថ្ងៃទី៩​នេះ ដោយ​ស្ងាត់​ៗមិន​ឲ្យគាត់ដឹង​ ទើបគាត់ក៏ទៅដាក់ពាក្យបណ្តឹង​នៅ​សាលា​សង្កាត់​កាកាប​ទី​១ដើម្បី​ឲ្យ​អាជ្ញាធរ​អន្តរាគមន៍​។ រហូតដល់វេលាកើហេតុ​គាត់ក៏​បាន​ទៅ​សណ្ឋាគារ​ដែល​ប្រពន្ធ​របស់គាត់​ស្នាក់នៅ​ខាងលើ ស្រាប់ឃើញ​នារី​ជាប្រពន្ធ​កំពុង​រៀបចំ​វ៉ាលី​បម្រុង​ចេញ​ទៅទាំងយប់​មិនឲ្យគាត់ដឹង​ ទើបបង្កជាការឈ្លោះប្រកែក​គ្នាផ្អើល​ដល់​សមត្ថកិច្ច​មូល​ដ្ឋាន​ចុះ​មក​ធ្វើការ​អន្តរាគមន៍​។

ក្រោយពេលកើតហេតុ​ភាគីទាំងពីរ​បាននាំគ្នាទៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋ​បាល​កាកាប​ទី​១​ ដើម្បី​ឲ្យ​សមត្ថកិច្ច​ជួយ​ធ្វើ​ការ​ដោះស្រាយ​៕​

មតិយោបល់