កំពង់ឆ្នាំងៈ នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង ២និង៤៥នាទីទៀបភ្លឺ បុរសម្នាក់ឈ្មោះ ឃុត សុភា អាយុ ៥៥ឆ្នាំ មានទីលំនៅភូមិទំនប់ ឃុំទំនប់ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានដឹកគោយកទៅខ្លុះកន្លុះនៅនឹងគុម្គឫស្សីពីងពង់ខាងក្រោយផ្ទះម្នាក់ឯង ពេលនោះក៏ត្រូវគោធាក់ចំប្រដាប់ភេទ បណ្តាលឲ្យប្រកាច់ស្លាប់នៅនឹងគុម្ភឫស្សីតែម្ដង ។
ក្រោយកើតហេតុនគរបាលជំនាញ នៃស្នងការដ្ឋានខេត្តកំពង់ឆ្នាំង បានចុះធ្វើកោសល្យវិច័យរួចបានបញ្ជាក់ថា ជនរងគ្រោះពិតជាស្លាប់ដោយសារគោធាក់ចំប្រដាប់ភេទពិតមែន រួចប្រគល់សពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់