ព័ត៌មានជាតិ

តើ​​​ក្មេ​​​ង​​​តា​​​ម​​​ចិ​​ញ្ចើ​​ម​​ថ្ន​​​ល់​​​​មា​​​ន​​ន័​​យ​​​ដូ​​​ច​​ម្តេ​​ច​​​?​​

យោង​តាម​អត្ថន័យ​របស់​អង្គការ UNICEF បាន​ឲ្យនិយមន័យ​ផ្សេងៗ​គ្នា​ទៅ​តាម​ប្រភេទ​នៃ​ក្មេង​តាម​ចិញ្ចើម ថ្នល់​ដូចតទៅៈ ក្មេង​រស់នៅ​តាម​ចិញ្ចើមថ្នល់ ជា​ក្មេង​ដែល​ផ្តាច់ទំនាក់ទំនង​ជាមួយនឹង​ឪពុក​ម្តាយ​របស់​គេ ហើយ​រស់នៅ​តែម្នាក់ឯង​នៅតាម​ផ្លូវ​។

នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ប្រហែលជា​១២០០(​នេះ​បើយោង​តាម​ឯក​សា​រ​ ឆ្នាំ ២០០៨​)​នាក់​ដែល​នៅរស់​តាម ផ្លូវ ដែលមាន​២០​ភាគរយ​ជា​ក្មេងស្រី និង​ភាគច្រើន​មាន​អាយុ​ពី​១២-១៨​ឆ្នាំ​។ ក្មេង​ធ្វើការ​នៅតាម​ផ្លូវ ជា ក្មេង​ដែល​ចំណាយ​ពេលវេលា​របស់​ពួកគេ​ទាំង​ប៉ុន្មាន ឬ​ភាគច្រើន​នៃ​ពេលវេលា​របស់​ពួកគេ​ទៅ​ធ្វើការ​នៅតាម ផ្លូវ​ដើម្បី​ជួយ​បង្កើន​ចំណូល​ដល់​គ្រួសារ ឬ​សំរាប់​ខ្លួន​របស់​ពួកគេ​ផ្ទាល់​តែម្តង​។

ក្មេងៗ​ទាំងនេះ​មាន​ផ្ទះ​ដើម្បី​ត្រលប់​ទៅ​ស្នាក់នៅ​វិញ ជារឿយៗ​ពួកគេ​មិន​ដេក​នៅ​តាម​ផ្លូវ​នោះ​ទេ​។ នៅក្នុង​ទីក្រុង​ភ្នំពេញ​មាន​១០,០០០ ទៅ​២០,០០០​នាក់ ដែលមាន​៥០​ភាគរយ​ជា​ក្មេងស្រី និង​ភាគច្រើន​មាន​អាយុ​ពី​៦-១៥​ឆ្នាំ​។ ក្មេង​ដែល​មាន គ្រួសារ​រស់នៅ​តាម​ផ្លូវ ជា​ក្មេង​ដែល​រស់នៅ​ជាមួយ​គ្រួសារ​របស់​ពួកគេ​នៅតាម​ផ្លូវ​។ នៅក្នុង​ទីក្រុង​ភ្នំពេញ មាន​ចន្លោះ​ពី​៥០០-១៥០០​នាក់​៕​

តើ​​​ក្មេ​​​ង​​​តា​​​ម​​​ចិ​​ញ្ចើ​​ម​​ថ្ន​​​ល់​​​​មា​​​ន​​ន័​​យ​​​ដូ​​​ច​​ម្តេ​​ច​​​?​​
តើ​​​ក្មេ​​​ង​​​តា​​​ម​​​ចិ​​ញ្ចើ​​ម​​ថ្ន​​​ល់​​​​មា​​​ន​​ន័​​យ​​​ដូ​​​ច​​ម្តេ​​ច​​​?​​

មតិយោបល់