មណ្ឌលគិរីៈ កាលពីរសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ មានករណីបុរសម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែង ក្រោយកាប់រំលំដើមឈើក្នុងចម្ការរបស់ខ្លួនក៏ត្រូវដើមឈើនោះបាក់សង្កត់ពីលើ នៅភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។
ជនរងគ្រោះឈ្មោះ យាង ណាង ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន ភូមិឃុំកើតហេតុ មានស្រុកកំណើតសង្កាត់ជ្រៃ ក្រុងព្រៃវែង ខេត្តព្រៃវែង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅដល់កន្លែងកើតហេតុ ធ្វើការពិនិត្យនិងកោសល្យវិច័យ រួចបានឲ្យដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារដើមឈើបាក់សង្កត់ពីលើប្រាកដមែន។ ចំណែកសាកសពត្រូវបានសមត្ថកិច្ចប្រគល់ជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់