ព័ត៌មានជាតិ

កម្លាំង​នគរបាល​ទាំង​១៤​ខណ្ឌ​ នឹង​ឃាត់​ទុក​បណ្តោះអាសន្ន​ ផាកពិន័យ​ចំពោះ​យានយន្ត​ គ្មាន​ស្លាក​លេខ​ ចាប់ពី​ថ្ងៃ​ទី…

​ភ្នំពេញៈ យោង​តាម​ហ្វេ​ស​ប៊ុ​ក​ផេ​ក​ផ្លូវការ​របស់​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចេញផ្សាយ​នៅ​ថ្ងៃ​ទី​១១​ ខែតុលា ឆ្នាំ២០១៩​នេះ​ថា​ សមត្ថកិច្ច​សង្ឃឹម​ជឿជាក់​ថា​ បងប្អូន​ប្រជាពលរដ្ឋ​នឹង​ចូលរួម​សហការ​គោរព​ច្បាប់​ ដោយ​យក​យានយន្ត​ទៅ​ធ្វើ​ស្លាក​លេខ​ ដើម្បី​កុំអោយ​ខាត​ពេលវេលា​ និង​ជៀស​ផុត​ពី​ការ​ផាកពិន័យ​ ។​

​បន្ទាប់​ពី​ទទួល​បានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ឯក​ ស​ ថេ​ត​ អគ្គស្នងការ​រង​ និង​ជា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំង​នគរបាល​នៃ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​ និង​អធិការ​ខណ្ឌ​ទាំង​១៤​ នឹង​ចាប់ផ្តើម​ធ្វើការ​ឃាត់​ទុក​បណ្តោះអាសន្ន​ និង​ធ្វើការ​ផាកពិន័យ​ទៅ​តាម​ច្បាប់​កំណត់​ ចំពោះ​យានយន្ត​ ទោចក្រយានយន្ត​ និង​ត្រីចក្រយានយន្ត​ទាំងឡាយ​ណា​ដែល​ធ្វើ​ចរាចរណ៍​ដោយ​គ្មាន​ស្លាក​លេខ​ ឬ​ពាក់​ស្លាក​លេខ​មិន​ប្រក្រតី​ ចាប់ពី​ថ្ងៃ​ចន្ទ​ ទី​២១​ ខែតុលា​ ឆ្នាំ​២០១៩​នេះ​តទៅ​ ៕

មតិយោបល់