ព័ត៌មានជាតិ

កុំចេះតែហ៊ាន! ​ផឹកស៊ីឡូឡា​ថ្លង់ខ្លាំងពេក ទាញកាំបិតដេញកាប់ផ្អើលវង់ផឹក

ក្រចេះ: សមត្ថកិច្ចឃាត់ខ្លួន​យុវជនម្នាក់ ដែលបានប្រើហិង្សាដោយប្រើកាំបិតកាប់មកលើជនរងគ្រោះម្នាក់បណ្តាលឲ្យរងរបួស ដោយសារតែខឹងជនរងគ្រោះនិងគ្នីគ្នាមួយចំនួនទៀតផឹកស៊ីនិយាយលឺៗថ្លង់រំខានដល់រូបគេដែលនៅផ្ទះក្បែរគ្នា។

យុវជនដៃដល់ត្រូវបាននគរបាលស្រុកស្នួលចុះទៅឃាត់ខ្លួនបានភ្លាមៗកាលពីយប់ថ្ងៃទី៩ ខែមករា ក្រោយបង្កហេតុរួចនៅ ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល។

​យុវជនដៃដល់ឈ្មោះ ភី ពេជ្រ អាយុ២៥ឆ្នាំ បានយកកាំបិតផ្គាក់កាប់ទៅលើជនរងគ្រោះម្នាក់ ដែលកំពុងផឹកស៊ីនៅផ្ទះក្បែរគ្នា បណ្តាលឲ្យរងរបួសត្រង់ដៃ នៅពេលជនរងគ្រោះបានយកដៃទៅរងនិងផ្លែកាំបិតដែលបានកាប់ប្រហារពីជនដៃដល់៕

មតិយោបល់