ព័ត៌មានជាតិ

នីសាន់ សង្ស័យស្រវឹង បើករថយន្តឡើងខឿនសួនច្បារយ៉ាងសង្ហា

ភ្នំពេញ: រថយន្តនីសសាន់មួយគ្រឿង សង្ស័យអ្នកបើកបរស្រវឹង បួងចង្កួតរថយន្តឡើងខឿនសួនច្បារយ៉ាងសង្ហា បណ្តាលឲ្យរថយន្តរងការខូចខាត។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៤០នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០១៦ ស្ថិតនៅចំណុចរង្វង់មូលស្ពានជ្រោយចង្វា តាមបណ្តោយផ្លូវជាតិលេខ៦A ស្ថិតក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តនីសាន់ ពណ៌ស ពាក់ស្លាកលេខ 2AK-2646 សង្ស័យអ្នកបើកបរស្រវឹង បានបើករថយន្តតាមបណ្តោយផ្លូវជាតិលេខ៦A លុះបានមកដល់ចំណុចរង្វង់មូលស្ពានជ្រោយចង្វារ រថយន្តបានបួងចង្កួតបត់ស្តាំមិនផុត ក៏ជ្រុលទៅបុកឡើងខឿនសួនច្បារយ៉ាងសង្ហាតែម្តង តែសំណាងល្អមិនមាននរណាម្នាក់រងរបួសនោះទេ ៕

jorajor

jorajor

jorajor

jorajor

jorajor

//youtu.be/0jCQQfJ02v8

មតិយោបល់