ព័ត៌មានជាតិ

ការបាន៣ថ្ងៃរថយន្តរកុងតឺន័របុកស្លាប់ប្រពន្ធ

កណ្ដាល: មានករណីគ្រោះច្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តបុកជាមួយម៉ូតូពីក្រោយពេញទំហឹង បណ្ដាលឲ្យស្រ្តីម្នាក់បានស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៤០នាទីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦ ចំណុចចន្លោះគីឡូម៉ែត្រលេខ34-35 ភូមិជ័យឧត្ដម ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា រថយន្តបង្កម៉ាកស្តែលីន ពណ៌ក្រហម ស្លាកលេខ 3C-7882 បើកបរក្នុងទិសដៅអ្នកលឿង ភ្នំពេញមកដល់ចំណុចខាងលើបានបុកពីក្រោយម៉ូតូមាកC125 ពណ៌ខ្មៅ ស្លាកលេខ1FE-7838 បើកបរដោយឈ្មោះសឹម រ៉ាម៉ូ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិអន្លង់រាជ្យ ឃុំកំពង់ត្របែកខេត្តព្រៃវែងឌុបប្រពន្ធឈ្មោះ ឈិត ចាន់ នឿក អាយុ១៩ឆ្នាំ បណ្តាលឲ្យប្រពន្ធស្លាប់ភ្លាមៗនឹងកន្លែងកើតហេតុ។ ចំណែកអ្នកបើកបររថយន្តបង្ក មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ ក្រោយកើតហេតុបានរត់គេចខ្លួនបាត់។

ក្រោយកើតហេតុសមត្ថកិច្ចចុះដល់កន្លែងកើតហេតុធ្វើការវាស់វែង ហើយប្រគល់សពនារីរងគ្រោះជូនក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់