ស្វាយរៀងៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង៦និង៣០នាទីយប់ នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង មាន ករណីហិង្សាដោយចេតនាមួយកើតឡើង បង្កដោយជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅ ខ្វិន ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរកម្មករសំណង់ រស់នៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បានធ្វើសកម្មភាពស្ទុះមកក្របួចកអាវ ហើយវាយដោយដៃទៅលើជនរងគ្រោះឈ្មោះ ញឹម សាំ ភេទប្រុស អាយុ៧២ឆ្នាំ មុខរបរចៅសង្កាត់ចេកមានទីលំនៅភូមិទទា សង្កាត់ចេក ក្រុងស្វាយរៀង បណ្តាលឲ្យរងរបួសគ្រិចកដៃខាងស្តាំ និងមានស្នាមឆូតនៅត្រង់ករបួសស្រាល។ ជនរងគ្រោះបានទៅសម្រាកព្យាបាលនៅផ្ទះរបស់ខ្លួន ។
មូលហេតុៈ ជនសង្ស័យស្រវឹងស្រាស្រែកគំរាមប្រជាពលរដ្ឋអ្នកជិតខាងប្រជាពលរដ្ឋក៏ប្តឹងចៅសង្កាត់ពេលចៅសង្កាត់មកដល់ក៏សួរនាំជនសង្ស័យក៏ស្ទុះមកវាយតែម្តង ។
បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ប៉ូច សុផល ហៅ ខ្វិន កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងដើម្បីចាត់វិធានការតាមនិតិវិធីច្បាប់៕
មតិយោបល់