ព័ត៌មានជាតិ

រថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូ១គ្រឿង ស្លាប់មនុស្ស២នាក់យ៉ាងរន្ធត់

ព្រះសីហនុ: មានករណីគ្រោះថ្នាក់ចរាចរណ៍ដ៍រន្ធត់មួយបានកើតឡើង រវាងរថយន្តក្រឡុកស៊ីម៉ង់ត៍ បុកម៉ូតូមួយគ្រឿងស្លាកលេខ ភ្នំពេញ1GI -4301 ពេញទំហឹង បណ្តាលឲ្យមនុស្ស២នាក់ស្លាប់យ៉ាងរន្ធត់។

ករណីនេះកើតឡើងនៅម៉ោង៣និង៣០នាទីរសៀល ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ នៅចំណុចផ្លូវបេតុង ចុះពីចំណោតលោកយាយម៉ៅ ក្រុងព្រះសីហនុ ទៅទំនប់រលក ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

មតិយោបល់