ព័ត៌មានជាតិ

អុញនោះ! សូមជួយShareជាបន្ទាន់ សមត្ថកិច្ចរកឃើញ នំបញ្ចុក និងនំបាញ់ឌុក មានសារធាតុគីមីបូរ៉ាក់ ចំណែកទឹកក្រូច នំកញ្ចប់ និងស្រាបៀវិញគឺ..

រតនគិរីៈ យោងតាមផេក អគ្គនាយកដ្ឋានកាំកុងត្រូល បានឲ្យដឹងថា នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០១៩ មន្រ្តីសាខាកាំកុងត្រូលខេត្តរតនគិរី បានសហការជាមួយនឹង មន្ត្រីមន្ទីរពិសោធន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល មន្រ្តីមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ ដោយបាននាំយករថយន្តមន្ទីរពិសោធន៍ចល័ត ផ្នែកម្ហូបអាហារ ដើម្បីចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពម្ហូបអាហារ នៅផ្សារបានលុង ខេត្តរតនគិរី។

ក្នុងការចុះត្រួតពិនិត្យនេះ មន្រ្តីជំនាញបានធ្វើការត្រួតពិនិត្យលើផលិតផលម្ហូបអាហារ ចំនួន ៣១ គំរូ រួមមាន៖ នំបញ្ចុក នំបាញ់ឌុក មឹក មឹកបំពង់ បង្គា ឈាមមាន់ ផ្អកត្រីប្រា ខ្ញីហាន់ ជីវ៉ាន់ស៊ុយ ក្រូចឆ្មា ការ៉ុត សាឡាត់ ម្ទេសប្លោក ស្ពៃបូកគោ ពោតបារាំង ផ្កាខាត់ណា ដើម្បីរកសារធាតុគីមីហាមឃាត់ ដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់ប្រជាពលរដ្ឋ។

ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញសារធាតុគីមីហាមឃាត់នៅក្នុងគំរូផលិតផលម្ហូបអាហារ និងទំនិញហួសកាលបរិច្ឆេទ ដូចខាងក្រោម៖
– នំបញ្ចុក និងនំបាញ់ឌុក ចំនួន ១,៤ គីឡូក្រាម មានសារធាតុគីមីហាមឃាត់បូរ៉ាក់ (Borax)
– ទឹកក្រូច នំកញ្ចប់ និងស្រាបៀ ចំនួន ១៧ គីឡូក្រាម។

បន្ទាប់ពីបានរកឃើញ មន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតនូវផលិតផលម្ហូបអាហារដែលមានសារធាតុគីមី និងទំនិញហួសកាលបរិច្ឆេទ ដើម្បីយកទៅកម្ទេចចោល។

មន្រ្តីជំនាញក៏បានណែនាំដល់អាជីវករ ហាមមិនឲ្យប្រើប្រាស់សារធាតុគីមីហាមឃាត់
បូរ៉ាក់បន្តទៀត និងបានពន្យល់ណែនាំ ផ្សព្វផ្សាយ អប់រំ អំពីសុវត្ថិភាពចំណីអាហារ និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាពលើផលិតផលទំនិញ និងសេវាផងដែរ៕

មតិយោបល់