លោកបារ៉ាក់ អូបាម៉ា ដែលទើបនឹងជាប់ឆ្នោតជាប្រធានាធិបតីអាណត្តិទី២ បានធ្វើដំណើរទៅកាន់ជាយក្រុងញ៉ូវយ៉ក ដើម្បីសួរសុខទុក្ខអស់ជនរងគ្រោះដោយសារព្យុះសាន់ឌី។
ដំណើរសួរសុខទុក្ខរបស់លោក បារ៉ាក់ អូបាម៉ា បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ខែវិច្ឆិកា ឆ្នាំ ២០១២ ម្សិលមិញនេះ តាមរយៈឧទ្ធម្ភាគចក្រ។ លោក បារ៉ាក់ អូបាម៉ា បានធ្វើការហោះកាត់តាមតំបន់មួយចំនួនដែលបានជួបនូវគ្រោះព្យុះ ដោយក្នុងនោះលោកបានឃើញពីទិដ្ឋភាពនៃការខ្វះខាត់ជាច្រើនរបស់ប្រជាជន។
ខណៈពេលចុះសួរសុខទុក្ខនេះ មានក្មេងស្រីម្នាក់បាននិយាយទៅកាន់លោក បារ៉ាក់ អូបាម៉ា ថា ផ្ទះរបស់នាងនៅជាប់នឹងមាត់សមុត្រ ប៉ុន្តែនៅពេលនេះ វាមានបាត់បង់ទៅហើយ។ នាងបានបន្តទៀតថា យើងត្រូវការជំនួយ យើងមិនអាចនៅដូច្នេះបានយូរទៀតទេ។
នៅក្នុងការចុះសួរសុខទុក្ខនោះ លោក បារ៉ាក់ អូបាម៉ា មិនបាននិយាយអ្វីច្រើននោះទេ គ្រាន់តែថា លោកនឹងជួយស្ដាស្ថានការនៅកន្លែងដែលជួបគ្រោះថ្នាក់ឲ្យបានឆាប់រហ័ស៕
មតិយោបល់